ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​ខ្លាំង

7 ឆ្នាំ មុន

ស្បែក​ស្ងួត និង​រមាស់​គឺជា​រឿង​ធម្មតា​ក្នុងអំឡុងពេល​រដូវរងា​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​នៅ​ពេល​ដែល​ស្ថានភាព​នេះ​អូស​បន្លាយ​យូរ អ្នក​គួរតែ​ត្រួតពិនិត្យ​វា ។ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ ឬ​ស្ថានភាព​

ស្បែក​ស្ងួត និង​រមាស់​គឺជា​រឿង​ធម្មតា​ក្នុងអំឡុងពេល​រដូវរងា​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​នៅ​ពេល​ដែល​ស្ថានភាព​នេះ​អូស​បន្លាយ​យូរ អ្នក​គួរតែ​ត្រួតពិនិត្យ​វា ។ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ ឬ​ស្ថានភាព​ជំងឺ​ជាក់លាក់​ណាមួយ ។

ដើម្បី​ព្យាបាល​បញ្ហា​ស្បែក​ស្ងួត អ្នក​អាច​លាប​ផលិតផល​ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក ឬ​ប្រើប្រាស់​ឱសថ​រុក្ខជាតិ​មួយ​ចំនួន ប៉ុន្តែ​ប្រសិនបើ​បញ្ហា​នេះ​កើតឡើង​ម្តងទៀត សូ​ម្បី​តែ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ធម្មតា​វា​ប្រហែលជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ជាក់លាក់​មួយ ។

ខាងក្រោម​នេះ គឺជា​ជំងឺ​មួយ​ចំនួន​ដែល​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត ៖

១-​ជំងឺ​ទឹកនោមផ្អែម
តើ​ជំងឺ​ទឹកនោមផ្អែម​អាច​នាំ​ឱ្យ​ស្បែក​ស្ងួត​ឬ? វា​ពិតជា​អាច​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនធម្មតា វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​ខ្លាំង ។

២-​ឥទ្ធិពល​របស់​ថ្នាំ
វា​មិន​ត្រឹមតែ​លក្ខខណ្ឌ​អាកាសធាតុ​ប៉ុណ្ណោះ​ទេ​ដែល​អាច​បង្ក​ឱ្យ​ស្បែក​ស្ងួត ប៉ុន្តែ​មាន​ថ្នាំ​មួយ​ចំនួន​ដែល​អាច​នាំ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត ។ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​គឺជា​ថ្នាំ​មួយ​ក្នុង​ចំណោម​ថ្នាំ​ទាំងនោះ​ដែល​បណ្តាល​ឱ្យ​ស្បែក​ស្ងួត ។

៣-​អ៊័​រ​ម៉ូ​ន​ប្រែប្រួល
បញ្ហា​មួយ​ផ្សេង​ទៀត​ដែល​បណ្តាល​ឱ្យ​ស្បែក​ស្ងួត គឺ​ការ​ប្រែប្រួល​អ៊័​រ​ម៉ូ​ន​ក្នុង​រាង​កាយ ។ បញ្ហា​នេះ​ជា​ទូទៅ​កើតឡើង​នៅ​ពេល​ដែល​យើង​កាន់តែ​ចាស់ ។

៤-​កង្វះ​អាហារូបត្ថម្ភ
នៅ​ពេល​ដែល​រាង​កាយ​ខ្វះ​សារធាតុចិញ្ចឹម ជា​ពិសេស​វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ និង selenium វា​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​ខ្លាំង ៕