ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​វ័យក្មេង​ចេញពីផ្ទះ​ច្រើន​ខែ ពេល​ឃើញ​ព័ត៌មាន​ផ្សាយ​ទើប​ដឹង​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​»​បាន​ចេញ​ផ្សារ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «ជិះ​ម៉ូតូ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ស្រាប់តែ​…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​»​បាន​ចេញ​ផ្សារ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «ជិះ​ម៉ូតូ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ស្រាប់តែ​…» ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​កិន​ធ្លាយ​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​រួច​មក ស្រាប់តែ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ មាន​ស្ត្រី​ម្នាក់​ទៅ​មើល​នៅ​វត្ត​តាំង​កសាង​ខាងត្បូង ហើយ​អះអាង​ថា​ជា​កូនស្រី​របស់​គាត់​ដែល​បាន​បាន​ចេញពីផ្ទះ​ជា​ច្រើន​ខែ​មក​ហើយ ។

គួរ​រម្លឹក​ថា នារី​វ័យក្មេង​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ស្រាប់តែ​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​កិន​ធ្លាយ​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៥៣​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ចំណុច​មុខ​គ្រឹះស្ថាន​មីក្រូ​ហរិ​ញ្ញ​វត្ថុ​ប្រា​សាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក មាន​គ្នា​៣​នាក់ ប្រុស​ម្នាក់​ជា​អ្នក​បើក​ម៉ូតូឌុប​ស្រី​២​នាក់ ដោយ​នារី​រង​គ្រោះ​អង្គុយ​ក្រោយ​គេ សង្ស័យ​ថា​មក​ពី​ដើរ​លេង​ជាមួយ​មិត្តភក្តិ ឬ​សង្សារ នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ស្របគ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ពណ៌​ស មិន​ចាំ​ស្លាក​លេខ ក្នុង​ល្បឿន​លឿន​ដូច​គ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​នារី​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ ក៏​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​ដែល​បើក​មក​ពីក្រោយ​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ខ្ទេច​មុខ ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ហើយ​រថយន្ត​បង្ក​បើក​គេច​ទៅ​បាត់ ចំណែក​ម៉ូតូ​ដែល​ឌុ​ប​នារី​រង​គ្រោះ​បាន​បត់​ត្រឡប់​ក្រោយមក​មើល​នារី​រង​គ្រោះ​មួយ​ភ្លែត​ដែរ ឃើញ​ស្លាប់​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៥ កុម្ភៈ ស្ត្រី​ម្នាក់​ឈ្មោះ ផាត សា​រិ​ត ហៅ​ស្រី​ម៉ៅ អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ធូ​រ៉េ​ន ស្នាក់​នៅ​ភូមិ​ខ្ពប​វែង ឃុំ​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​អះអាង​ថា សព​នារី​រង​គ្រោះជា​កូនស្រី​របស់​គាត់​មានឈ្មោះ រ៉ា ល​ក្ខិ​ណា អាយុ​១៧​ឆ្នាំ ។

ស្ត្រី​ខាងលើ​បាន​អះអាង​ថា កូន​របស់​គាត់​បាន​ចេញពីផ្ទះ​ជា​ច្រើន​ខែ​មក​ហើយ​តាំងពី​មុន​រដូវ​ភ្ជុំបិណ្ឌ​ម្ល៉េះ ដោយ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ស្រី​ប្រុស​ហើយ​មិន​ហ៊ាន​ចូល​ផ្ទះ​ព្រោះ​ខ្លាច​ឪពុក និង​យក​ម៉ូតូ​ទៅ​ជាមួយ​១​គ្រឿង​ផង ប៉ុន្តែ​គាត់​គ្រាន់តែ​ដឹង​ថា កាលពីមុន​កូនស្រី​ធ្លាប់​ប្រាប់​ថា​ជួល​ផ្ទះ​នៅ​ម្តុំ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ថ្មី​ៗ​នេះ​កូនស្រី​គាត់​បាន​ប្រាប់​ថា នាង​បាន​ជួល​ផ្ទះ​នៅ​ម្តុំ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ វិញ ។

ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា ដឹង​តាំងពី​កូនស្រី​ចេញពីផ្ទះ​មក​នៅ​ខាងក្រៅ​ជាមួយ​មិត្តភក្តិ នាង​ធ្លាប់​ទៅ​លេង​ផ្ទះ​ម្តង និង​ប្រាប់​ថា បាត់​ម៉ូតូ​ហើយ ព្រមទាំង​មាន​ស្នាម​ឆូត​កដៃ​ទៀត​ផង ដោយ​នាង​ប្រាប់​ថា​ខឹង​សង្សារ​បែកចិត្ត ។

ទោះបីជា​យ៉ាងណា​ស្ត្រី​ខាងលើ​អះអាង​ថា សព​នេះ​ជា​កូនស្រី​របស់​គាត់​៩០​ភាគរយ​ហើយ រង់ចាំ​ព្រឹក​នេះ​គាត់​ពិនិត្យ​ម្តងទៀត ព្រោះ​យប់​ហើយ​មើល​មិនសូវ​ច្បាប់ ៕