ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ស្រាប់តែ​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​កិន​ធ្លាយ​ខ្ទេច​ក្បាល​ស្លា.ប់​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ដើរ​លេង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ស្រាប់តែ​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​កិន​ធ្លាយ​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៥៣​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ចំណុច​មុខ​គ្រឹះស្ថាន​មីក្រូ​ហរិ​ញ្ញ​វត្ថុ​ប្រា​សាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ដែល​ស្លាប់​នៅ​មិន​ទាន់​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុប្រមាណ​១៨​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក មាន​គ្នា​៣​នាក់ ប្រុស​ម្នាក់​ជា​អ្នក​បើក​ម៉ូតូឌុប​ស្រី​២​នាក់ ដោយ​នារី​រង​គ្រោះ​អង្គុយ​ក្រោយ​គេ សង្ស័យ​ថា​មក​ពី​ដើរ​លេង​ជាមួយ​មិត្តភក្តិ ឬ​សង្សារ នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ស្របគ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ពណ៌​ស មិន​ចាំ​ស្លាក​លេខ ក្នុង​ល្បឿន​លឿន​ដូច​គ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​នារី​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ ក៏​ត្រូវ​រថយន្ត​សាំ​យ៉ុ​ង​ដែល​បើក​មក​ពីក្រោយ​កិន​ចំ​ក្បាល​ធ្លាយ​ខួរ​ខ្ទេច​មុខ ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ហើយ​រថយន្ត​បង្ក​បើក​គេច​ទៅ​បាត់ ចំណែក​ម៉ូតូ​ដែល​ឌុ​ប​នារី​រង​គ្រោះ​បាន​បត់​ត្រឡប់​ក្រោយមក​មើល​នារី​រង​គ្រោះ​មួយ​ភ្លែត​ដែរ ឃើញ​ស្លាប់​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នារី​រង​គ្រោះ​អាច​មក​ពី​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ស្រី​ដែល​មាន​សង្សារ​ជា​អ្នក​ឌុ​ប ហើយ​សង្ស័យ​ផឹកស៊ី​ស្រវឹង​ផង ពេល​ដែល​ម៉ូតូ​ជិះ​លឿន​បន្តិច​ធ្វើ​ឲ្យ​នារី​រង​គ្រោះ​តោង​មិន​ជាប់ បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ឆែក​រក​មើល​មិនឃើញ​មាន​អត្តសញ្ញាណ​នៅ​ជាប់​នឹង​ខ្លួន មិនដឹង​ទាក់​ទៅ​បងប្អូន​តាម​វិធី​ណា ក៏​រៀបចំ​ដឹក​សព​ទៅ​រក្សា​ទុក​នៅ​វត្ត​តាំង​កសាង​ខាងត្បូង ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕