ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹង​បងស្រី​លាក់បាំង​ប្រពន្ធ​កូន​មិនឱ្យ​ជួប ទាញ​ចប​ដង​វែង​កា.ប់​ឡានគេ​​​ខ្ទេច​

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ខណៈ​

ខេត្តសៀមរាប ៖ សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ខណៈ​បុរស​រូប​នោះ ផឹកស្រា​ស្រវឹង​ខឹង​បងស្រី​លាក់បាំង​ប្រពន្ធ​កូន​មិន​ឱ្យ​​ជួប ក៏​ទាញ​ចប​ដង​វែង​កា.ប់​រថយន្ត​គេ​ខ្ទេច​កញ្ចក់​មុខក្រោយ ។

ជនសង្ស័យ​ឈ្មោះ ទេព សង់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប ​ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​ពី​បទ​ធ្វើ​ឲ​ខូចខាត​ដោយ​ចេតនា (​កា.ប់​រថយន្ត​នឹង​ចប​) ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃខែ​ខាងលើ ស្ថិត​នៅ​ចំនុច​បរិវេណ​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ គី​រី សុ​វណ្ណៈ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា កំរើក ក្រុង​.​ខេត្តសៀមរាប មាន​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​កា.ប់​រថយន្ត​ដោយ​ចប​) បង្កឡើង​ដោយ​ឈ្មោះ ទេព សង់ បាន​យក​ចប​ដង​វែង កា.ប់​ជា​ច្រើន​កន្លែង​ទៅ​លើ​រថយន្ត​ម៉ាក Kia Visto ពណ៌​ស សេរី​ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ សៀមរាប 2B-4342 ជា​របស់​ឈ្មោះ គី​រី សុ​វណ្ណៈ បណ្តាល​ឲ្យ​បែក​កញ្ចក់​ក្រោយ​មួយ​ផ្ទាំង ស្តុ​ប​ឆ្វេង​ទាំង​សងខាង កញ្ចក់​ទ្វារ​ខាងឆ្វេង​មុខ​ ក្រោយ​២​ផ្ទាំង កញ្ចក់​មុខ​មួយ​ផ្ទាំង ដំ​បូល​ម៉ាស៊ីន​១​ផ្ទាំង គឺ​ខូចខាត​ទាំងស្រុង ខណៈ​ម្ចាស់​រថយន្ត​បាន​ចត​​នៅ​ទុក​ផ្ទះ សម្រាប់​ឲ្យ​ក្មួយ​ជូន​កូន​ទៅ​សាលា ដែល​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជាប់រវល់​ទៅ​រកស៊ី​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ដូច​មានឈ្មោះ​ខាងលើ​យក​សាកសួរ បន្ទាប់​មក​គេ​ក៏​ឆ្លើយ​សារភាព​ថា ពិតជា​បាន​យក​ចប​ដង​វែង​កា.ប់​ទៅ​លើ​រថយន្ត​នោះ​មែន មូលហេតុ​ផឹកស្រា​ស្រវឹង ខឹង​បងស្រី​ឈ្មោះ ទេព ស្រី​ទូច លាក់បាំង​ប្រពន្ធ កូន មិន​ឲ្យ​ជួប​គ្នា ។ បុរស​រូប​នោះ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ