ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ មិនលើកលែង សូម្បីតែដែកបង្គោល​អំពូល​សូឡាផ្ទះមេភូមិ ក៏លួចដែរ!

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល៖ ក្រុមចោរលួចយ៉ាងសកម្មប្រចាំភូមិ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ​ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចដែកបង្គោលអំពូលសូឡារបស់មេភូមិសាម៉រ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២​…

ខេត្ត​កណ្តាល៖ ក្រុមចោរលួចយ៉ាងសកម្មប្រចាំភូមិ ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង ​ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចដែកបង្គោលអំពូលសូឡារបស់មេភូមិសាម៉រ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២​ វេលា​ម៉ោង ១១ និង០០ នាទី​ នៅចំណុចភូមិ​ដើមឬស ឃុំ​ដើមឬស ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

នគរបាលស្រុកកណ្តាលស្ទឹង បានអោដឹងថា ជនរងគ្រោះឈ្មោះ ហៀង ហ៊ែល ភេទប្រុស អាយុ ៧១​ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិសាម៉រ ឃុំដើមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល និងជា​មេភូមិសាម៉រ។ ជនសង្ស័យទី១ ឈ្មោះ ឈាង សុខា ហៅ ឆើត ភេទ ប្រុស អាយុ ៣៩ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ទន្សាយគាច ឃុំ ដើមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ជួប ដែន ភេទ ប្រុស អាយុ ២២ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

នគរបាលបញ្ជាក់ថា នៅថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​ ២០២២ ​វេលាម៉ោង​ ៨ និង០០នាទី​ ជនសង្ស័យ​ឈ្មោះ​ ឈាង​ សុខា​ បាន​ដើរចេញ​ពីផ្ទះ​របស់​ខ្លូន​ ស្ថិត​នៅ​ភូមិ​ទន្សាយ​គាច​ ឃុំ​ដើមឫស​ ដើម្បី​ទៅលួចដែក ដែលគេទុកចោលនៅក្នុង​ដីឡូត៍មួយកន្លែង​ ស្ថិត​ក្នុង​ក្នុង​ភូមិ​ដើមឬស​ ឃុំ​ដើមឬស​។ ពេលនោះ​ ជនសង្ស័យ​បាន​លួចយក​ដែកមួយ​ដើមប្រវែង​ ០៦​ ម៉ែត្រ​ យកទៅលាក់ទុកនៅផ្ទះ​របស់ខ្លួន​ រហូតដល់​ម៉ោង​ ០៩ និង ៣០នាទី​ ជនសង្ស័យ​ឈ្មោះ​ ជួប​ ដែន​ បាន​ជិះ​កង់​តែម្នាក់ឯង​មកផ្ទះ​របស់​ឈ្មោះ​ ឈាង​ សុខា​ ពេលនោះ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ បានជិះ​ឌុបគ្នា ដោយ​​លីដែក​ ដែល​ជនសង្ស័យ​ឈ្មោះ​ ឈាង​ សុខា​ លួច​បានពេលព្រឹក ​យកទៅលក់ នៅកន្លែងទិញ​អេតចាយ​មួយកន្លែង ​ស្ថិត​នៅ​ភូមិ​អូរ​ ឃុំ​ ដើមឬស​ បាន​លុយ​ ៦០០០​រៀល។​ រួច​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​បាន​ជិះ​កង់​សំដៅ​ទៅភូមិ​សាម៉រ​ ឃុំ​ដើមឬស។​ ពេល​ជិះដល់ចំនុច​កើតហេតុខាងលើ ជនសង្ស័យ​ឈ្មោះ​ ជួប​ ដែន​ បាន​ចុះ​ទៅ​កាច់​បង្គោល​ភ្លើង​សូឡា​ មួយដើម ​ប្រវែង​ ០៤​ ម៉ែត្រ ​រួច​យក​ទៅលាក់ទុក​ក្នុង​ព្រៃ។​ ពេល​នោះ ​ឈ្មោះ​ ហៀង​ ហ៊ែល​ ជាមេភូមិ​ សាម៉រ​ បាន​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​ក៏​ហៅមកសួរនាំ។ ភ្លាមនោះជន​សង្ស័យ​ទាំង​ពីរ​នាក់ ​នាំគ្នារត់ទៅ​សំងំ​ នៅក្នុង​ផ្ទះ​របស់​ឈ្មោះ​ ឈាង​ សុខា។

​កម្លាំង​ប្រជាការពារ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ដើមឬស​ ក៏បានឃាត់ខ្លួន​ជនសង្ស័យ ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដើម្បី​កសាង​សំណុំ​រឿង​ តាម​នីតិ​វិធី​ច្បាប់​។ កន្លង​មក ​ជនសង្ស័យ​ទាំង​ពីរ​នាក់នេះ​ ​តែង​តែ​លួច​មាន់​ទា​ និង​សម្ភារៈ​របស់​អ្នកភូមិ​ជាញឹក​ញាប់៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ