ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ប្រវត្តិ​លោក គី​ម ភក្ដី ​ធ្លាប់​មាន​ក្ដី​ស្រមៃ ចង់​ឈ្នះ​ថៃ និង​វៀតណាម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គី​ម ភក្ដី ជា​អតីត​កីឡាករ​បាល់ទាត់​ក្រុម​ទ័ពជើងទឹក និង​ធ្លាប់​ជា​គ្រូបង្វឹក​

រាជធានី​ភ្នំពេញ ៖ លោក គី​ម ភក្ដី ជា​អតីត​កីឡាករ​បាល់ទាត់​ក្រុម​ទ័ពជើងទឹក និង​ធ្លាប់​ជា​គ្រូបង្វឹក​ក្រុម​ឆ្លាម​សមុទ្រ​នា​អំឡុង​ឆ្នាំ​២០១០-២០១១​។

ចុងឆ្នាំ​២០១៣​ដល់​ចុងឆ្នាំ​២០១៨ លោក​បាន​ធ្វើ​ជា​មន្ត្រី​បច្ចេកទេស​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​ពេល​នោះ​លោក​បាន​រួមចំណែក​បណ្ដុះ​ធនធាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន ដូច​ជា ហ៊ុ​ល គឹ​ម​ហ៊ុយ សៀង ច​ន្ធា ទេស សម្បត្តិ និង​យុវជន​ជា​ច្រើន​ទៀត​។

ជាក់ស្ដែង កាល​ឆ្នាំ​២០១៦ ក្រុម U16 កម្ពុជា​បាន​លេខ​៤ ក្នុង​ការ​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​អាស៊ី​អាគ្នេយ៍ AFF U16 Championship​។

ដើមឆ្នាំ​២០១៩ លោក​បាន​ចូលរួម​ជាមួយ​ក្លិបបឹង​កេ​ត ទទួល​បន្ទុក​ជានា​យក​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់ ។ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០ ក្រោយ​ការ​ចាកចេញ​របស់​គ្រូ​បង្គោល​ជនជាតិ​ថៃ Apisit Im Amphai ក្លិប​បឹង​កេ​ត បាន​តែងតាំង​លោកគី​ម ភក្ដី ជា​គ្រូ​បង្គោល​បណ្ដោះអាសន្ន និង​បាន​ឈ្នះ​ជើងឯក​លី​គ​កំពូល​នៅ​ឆ្នាំ​ដដែល​។

ដើមរដូវ​កាល​២០២២ លោក​នៅ​អាច​ដឹកនាំ​ក្រុម​បាន តែ​ចប់​ជុំ​ទី​១ លោក​បាន​ធ្លាក់ខ្លួន​ឈឺ ដែល​តាម​ដឹង​មក​ថា ជា​ជំងឺ​ក្រពះ​ធ្ងន់​ធរ រហូត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​វៀតណាម​ទៀត​ផង​។ ក្រោយមក លោក​ក៏​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​ភ្នំពេញ​វិញ ។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ស្ថិត​ក្នុង​ស្ថានភាព​អស់សង្ឃឹម លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ មុន​លោក​ចែក​ឋាន​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកញ្ញា ក្នុង​ជន្មាយុ​៤១​ឆ្នាំ ។

គួរ​រំលឹក​ផង​ដែរ​ថា កាល​នៅ​រស់រាន​មានជីវិត លោក គី​ម ភក្ដី អតីត​គ្រូ​បង្គោល​ក្លិប​បឹង​កេ​ត​បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ជ័យជម្នះ​ពី​ការ​ប្រកួត​បាល់ទាត់​លើ​ក្រុម​ថៃ និង​វៀតណាម គឺជា​អ្វី​ដែល​លោក​តែងតែ​ស្រមៃ​ចង់បាន​ក្នុង​អាជីព​លើ​វាលស្មៅ​របស់​ខ្លួន​តាំងពី​នៅ​ជា​កីឡាករ​រហូត​ដល់​ពេល​ធ្វើ​ជា​គ្រូបង្វឹក​។

លោក គី​ម ភក្ដី យល់​ឃើញ​ថា ប្រសិនបើ​កម្ពុជា​មាន​សមត្ថភាព​ឈ្នះ​ក្រុម​ទាំង​ពីរ​នេះ នោះ​ក៏​នឹង​មាន​លទ្ធភាព​ក្លាយជា​ក្រុម​កំពូល​មួយ​នៅ​តំបន់​អាស៊ាន​ផង​ដែរ​។ ដូច្នេះ​ហើយ​បានជា​លោក​តែងតែ​ព្យាយាម​អភិវឌ្ឍ និង​ជំរុញ​កីឡាករ​កម្ពុជា ជា​ពិសេស​កូនក្រុម​ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ