ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​ជំងឺ​ពងបែកនៅ​លើ​ដៃជើង​និង​ក្នុង​មាត់

7 ឆ្នាំ មុន

កន្លង​មក ថ្មី​ៗ​នេះ មានការ​កើនឡើង​នៃ​ជំងឺ ពងបែក​នៅ​លើ​ដៃជើង និង​ក្នុង​មាត់ ដូច្នេះ​ហើយ លោក​អ្នក​ដែល​ជា​ឪពុក​ម្តាយ និង​អាណាព្យាបាល​កុមារ​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ និង​រក​ការ​ព្យាបាល

កន្លង​មក ថ្មី​ៗ​នេះ មានការ​កើនឡើង​នៃ​ជំងឺ ពងបែក​នៅ​លើ​ដៃជើង និង​ក្នុង​មាត់ ដូច្នេះ​ហើយ លោក​អ្នក​ដែល​ជា​ឪពុក​ម្តាយ និង​អាណាព្យាបាល​កុមារ​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ និង​រក​ការ​ព្យាបាល​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នៅ​ជិត​បំផុត​ដើម្បី​ទទួល​ការ​ព្យាបាល​សម​ស្រប  ជ​ជា​ពិសេស​កុមារ​ដែល​មាន​រោគ​សញ្ញា​គ្រោះថ្នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកទេស​កុមារ​ជា​បន្ទាន់ ។

រោគ​សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​ពងបែក​មាន​ដូច​ជា​៖ ក្អួត​;​សន្លឹម​;​ប្រកាច់​;​កន្ត្រាក់​ដៃជើង​;​អន់​ដៃជើង​;​ពិបាក​ដក ដង្ហើម ហត់ ដង្ហក់ ជាដើម ។​ជា​ទូទៅ​ជំងឺ​នេះ​ភាគច្រើន​ជា​ជំងឺ​ស្រាល ដោយ​គ្រាន់តែ​មាន​សញ្ញា​ដូច​ជា គ្រុនក្តៅ​មាន​ដំបៅ​ឈឺ​ក្នុង​មាត់ និង​មាន​ពង​កន្ទួល​លើ​បាតដៃ បាតជើង និង​កំប៉េះគូទ ហើយ​អ្នកជំងឺ​ស្ទើរតែ​ទាំងអស់​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី​៧​ទៅ​១០​ថ្ងៃ​ដោយ​ពុំ​បាច់​មានការ​ព្យាបាល​ហើយ​កម្រ​និង​មាន​ផលវិបាក​ណាស់ ។

ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់​នេះ​បណ្តាល​មក​ពី​វីរុស​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​Enterovirus​ជា​អ្នក​បង្ក ភាគច្រើន​បង្ក​ឡើង​ដោយ​Coxsackievirus តែ​ក៏​អាច​បង្ក​ដោយ​មេរោគ​Enterovirus 71(EV71)​ផង​ដែរ ។ បច្ចុប្បន្ន​នេះ​មិន​មានការ​ព្យាបាល​ជាក់លាក់​ណាមួយ​សម្រាប់​ជំងឺ​ប្រភេទ​នេះ​នៅឡើយ​ទេ ។

ការ​ព្យាបាល​ជំងឺ​នេះ​មាន​ដូច​ជា​៖
-​អ្នកជំងឺ​គួរតែ​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន ។
-​អ្នកជំងឺ​អាច​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​កំ​ដៅ និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ការ​ពងបែក​ក្នុង​មាត់ ។
-​មិន​ត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន​(Aspirin)​ដើម្បី​បញ្ចុះ​កំ​ដៅ​ទេ ។

ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ អាច​ការពារ​បាន​ដោយ​លោក​អ្នក​គ្រាន់តែ​អនុវត្ត​អនាម័យ​ល្អ និង​ការយ​កកូន​ទៅ​មន្ទីរពេទ្យ​ទាន់​ពេល ប្រសិនបើ​មាន​រោគ​សញ្ញា​ធ្ងន់ ។ ក៏​ប៉ុន្តែ​មិន​មាន​ថ​ការពារ ឬ​ថ្នាំ​ព្យាបាល​សម្រាប់​មេរោគ​ដែល​បង្ក​ជំងឺ​នេះ​ទេ ។

ដើម្បី​ចៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​នេះ​លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​ដូច​ជា ៖
-​ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ ឬ​ជាមួយ​ទឹក​អាល់កុល ជា​ពិសេស​ក្រោយ​ប៉ះពាល់​ពងបែក ឬ​ដំបៅ និង​មុន​ពេល​រៀបចំ​អាហារ មុន​ពេល​បរិភោគ​អាហារ មុន​ពេល​បញ្ចុក​ចំណី​ដល់​ទារក ឬ​កុមារ ក្រោយ​ពេល​ប្រើប្រាស់​បង្គន់​អនាម័យ និង​ក្រោយ​ពេល​ប្តូរ​ទ្រនាប់​គូទ​ទារក ឬ​ជូត​សំអាត​រាង​កាយ​កុមារ ។

-​លាង​សំអាត​ដៃ និង​របស់​ដែល​ប្រឡាក់​ដោយ​ទឹកសាប៊ូ ។
-​ចៀសវាង​ការ​ប៉ះពាល់​ស្និទ្ធស្នាល​(​ថើប ឱប ប្រើប្រាស់​សម្ភារ​សំរាប់​ហូប​ចុក​រួម​)​ជាមួយ​ក្រុម​កុមារ​ដែល​មាន​ជំងឺ​នេះ ។

-​ផ្តល់​អាហារ​ដែល​មាន​ជីវជាតិ​ច្រើន និង​ទឹក​ស្អាត​ដល់​កុមារ ។ ប្រើ​ស្លាបព្រា និង​ចាន​ដាច់​ដោយឡែក សម្រាប់​កុមារ នីមួយ​ៗ ។ អ្នក​មើលថែ​កុមារ តូច​ៗ ត្រូវ​មាន​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ល្អ ៕