ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ប៉េតង់​ជម្រើសជាតិ​4​រូប​ទៅ​ប្រកួត​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​៤​រូប​ ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ ​Cub Dumon​ លើក​ទី​១ នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ដែល​ព្រឹត្តិការណ៍​នេះ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​៤​រូប​ ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ ​Cub Dumon​ លើក​ទី​១ នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ មេ​សា ខាង​មុខ​នេះ ។

លោក សុខ ម៉ុង គ្រូ​ជំនួយ​របស់​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា ​បានឱ្យ​ដឹង​ថា អត្ត​ព​លិ​ក​កម្ពុជា​ទាំង​៤​រូប ​ដែល​សហព័ន្ធ​ធ្វើការ​ជ្រើសរើស​ឱ្យទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ពិភព​លោក​​លើក​នេះ​មាន កីឡាករ សុខ ចាន់​មាន កីឡាករ ញ៉ែ​ម បូ​រ៉ា កីឡាការិនី​ស្រ៊ា​ង សុ​រ៉ា​ឃី​ម និង​កីឡាការិនី អ៊ុ​ក ស្រី​មុំ ។ ចំណែក​ប្រតិភូ​ដឹកនាំ​មាន​លោក សូ​ម៉ៃ សុ​គា អគ្គ​លេខាធិការ​រង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា លោក ហ៊ុន សា​មុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា និង​គ្រូបង្វឹក​២​រូប​ទៀត​ មាន​លោក អឹុ​ម ផាត គ្រូធំ និង​លោក សុខ ម៉ុង គ្រូ​ជំនួយ ។ ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​វិញ​នោះ មានការ​ខុស​ប្លែក​ពី​ការ​ប្រកួត​ដទៃ​ទៀត ដែល​លើក​នេះ ​មិន​មាន​វិញ្ញាសា​វាយ​យក​ពិន្ទុ​នោះ​ទេ គឺ​មាន​តែ​វិញ្ញាសា
វាយ​ទោល​១​ទល់​និង​១​បុរស វិញ្ញាសា វាយ​ទោល​១​ទល់​និង​១​នារី វិញ្ញាសា​វាយ​គូ​បុរស វិញ្ញាសា​វាយ​គូ​នារី និង​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស​-​នារី ។

លោក អឹុ​ម ផាត បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នេះ​មិនសូវ​មាន​អត្ត​ព​លិ​កអាស៊ី​ចូលរួម​ទេ ភាគច្រើន​សុទ្ធតែ​ជា​អត្តពលិកម​ក​ពី​អឺរ៉ុប ។ ទោះបីជា​យ៉ាងណា លោក​នៅ​តែ​មាន​​ជំនឿ​លើ​អត្ត​ព​លិ​ក​កម្ពុជា​ក្នុង​ការ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​លើក​នេះ ព្រោះថា​ពួក​គេ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​សមត្ថភាព​យ៉ាង​ត្រឹមត្រូវ​មុន​នឹង​សម្រេច​ជ្រើស​រើស​យក​មក​ហ្វឹកហាត់​ ហើយ​ពេលវេលា​នៃ​ការ​ហ្វឹកហាត់​ក៏​រាង​យូរ​ក្រែល​ដែរ ដូច្នេះ​លោក​គិត​ថា​ ប៉ុន​ហ្នឹង​គ្រប់គ្រាន់​ហើយ ។

លោក សូ​ម៉ៃ សុ​គា បាន​មាន​ប្រសាសន៍​ថា ទោះបីជា​យ៉ាងណា​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​ ព្រោះ​អត្ត​ព​លិ​ក​គេ​ក៏​ខ្លាំង​ដែរ ទើប​យើង​មាន​សង្ឃឹម​ដណ្ដើម​មេដាយ​ត្រឡប់​មក​វិញ ៕