ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកអីវ៉ាន់​បញ្ញើចត​ចោល​សុខ​ៗ ស្រាប់តែ​ឆេះយ៉ាង​សន្ធោសន្ធៅ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ប​ញ្ញើ​មួយ​គ្រឿង ខណៈអ្នក​បើក​បរ​​ចត​ចោល​សុខ​ៗ ក៍​ស្រាប់តែ​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ប​ញ្ញើ​មួយ​គ្រឿង ខណៈអ្នក​បើក​បរ​​ចត​ចោល​សុខ​ៗ ក៍​ស្រាប់តែ​ឆ្លង​ចរន្ត​​អគ្គិសនី បណ្ដាល​ឲ្យ​ឆេះអី​​វ៉ា​ន់​នៅ​ក្នុង​រថយន្ត​ខ្ទេច​អស់​គ្មាន​សល់ ។

ហេតុការណ៍​​ខាងលើ​នេះ​ ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កើត​​ឡើ​ង​​កាលពី​​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​៤០៤​កែង​ផ្លូវ​១៩៩ ភូមិ​៤ ក្រុម​២៤ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ​រាជធានីភ្នំពេញ ។

ម្ចាស់​​​រថយន្ត​ឈ្មោះ ឃួ​ន ហេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ខេត្តបាត់ដំបង ។ ចំណែក​ម្ចាស់​អី​​វ៉ា​ន់​ឈ្មោះ ជា មន្នីរ​ត្ន័ ភេទ​ស្រី អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤A ផ្លូវ​៤០៤ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ​រាជធានីភ្នំពេញ ។

តាម​ប​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ រថយន្ដ​មួយគ្រឿង​​ម៉ាក IZUSU ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3G- 1057 បាន​បើ​ក​ដឹក​ទំនិញ​​ចម្រុះប​ញ្ញើ​​ជា​ច្រើន​ប្រភេទ​ ពី​ខេត្តបាត់ដំបង​មក​កាន់​រាជធានី​ភ្នំពេញ មក​ឈប់​ចត​ទុក​ចោល​នៅ​ទៅ​តាំង​កើត​ហេតុ​ខាងលើ ដើម្បី​អោយ​ម្ចាស់​ប​ញ្ញើ​​អីវ៉ា​ន់​ទំលាក់​អ៊ី​វ៉ា​ន់​ចុះ ហើយ​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ក៏បាន​ដើរ​​រ​ទៅ​ហូប​បាយ​បាត់​ទៅ ។​

តាមប្រភព​ដដែលបានបន្ត​ថា លុះបន្តិច​ក្រោយមក ម្ចាស់​អី​វ៉ា​ន់​បានបើ​ក​ទ្វារ​រថយន្ត​បំរុង​យក​អី​​វ៉ា​ន់​ចេញពី​ក្នុង​រថយន្ត ក៍​ស្រាប់តែ​ឃើ​ញ​អណ្តាត​ភ្លើ​ង​ឆាបឆេះ​សន្ធោសន្ធៅ​ក្នុង​រថយន្ត ក៍​ផ្អើ​ល​ឆោឡោ​នាំ​គ្នា​យក​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ មកបាញ់​ពន្លត់​អស់​ចំនួន​២១​បំពង់​ តែ​ភ្លើង​នៅ​មិន​រលត់ ទើប​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​សុំ​ជំនួយ​ការិយាល័យ​បង្ការ​ និង​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចេញ​អន្តរាគមន៍​ចំនួន​២​គ្រឿង និង​ធ្វើការ​បាញ់​ទឹក​អស់​ចំនួន​១​រថយន្ដ ទើ​ប​ធ្វើ​អោយ​ភ្លើង​រលត់​អស់​ទៅ​វិញ​​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​ ។

ចំពោះ​ហេតុការណ៍​​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បានអោយ​ដឹង​ថា មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ គឺ​គ្រាន់តែ​ឆាបឆេះ​អី​​វ៉ា​ន់​ក្នុង​រថយន្ត​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ តែ​មិន​ទាន់​វាយតម្លៃ​បាន​នៅឡើយ​ទេ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ គឺ​មក​ពី​ឆ្លងអគ្គិសនី​ពី​​ក្បាល​អា​គុយ​រថយន្ត​ទើប​ធ្វើ​អោយ​មានការ​ឆាបឆេះ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ