ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិកផ្តល់ជំនួយ៣៥,១០លានដុល្លារដល់ផ្នែកសុខភាព

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​យោង​តាម​ការ​​ប្រកាស​​​ព័ត៌​​មាន​​របស់​​ស្ថាន​ទូត​​សហ​រដ្ឋ​​អា​មេ​រិ​ក​ ​ថ្ងៃ​ទី​​២៧ កញ្ញា​ ឱ្យ​ដឹង​​ថា​ រដ្ឋា​ភិ​បាល​ស​ហ​រ​ដ្ឋ​អា​មេ​រិក និង​​រាជ​រដ្ឋាភិ​បាលក​ម្ពុ​ជា នឹង​ចុះ​ហត្ថ​លេខា​លើវិសោធនកម្ម នៃកិច្ចព្រមព្រៀងទ្វេភាគី ចំនួនពីរ នៅថ្ងៃទី២៨ ខែកញ្ញា លើ​ការ​​ផ្ដល់​ថវិ​កា​​ចំ​នួន​​​​​​​​​​​​​​​​​​​​៣៥,១០​​​​​​លា​ន​ដុ​ល្លា​រ ​ស​ហរ​ដ្ឋ​អា​មេ​រិ​ក​ ​ជា​​​ជំ​នួ​យ​​​​​​​​ថវិកា​​សំ​រា​​​​ប់ឆ្នាំ​​​២០១០​​ពីទី​ភ្នាក់​ ងារសហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ​ (USAID)​ ដើម្បី​ជួយ​និង​ពង្រឹង​វិស័យ​សុខា​ភិបាល

រាជធានីភ្នំពេញ ៖ ​​យោង​តាម​ការ​​ប្រកាស​​​ព័ត៌​​មាន​​របស់​​ស្ថាន​ទូត​​សហ​រដ្ឋ​​អា​មេ​រិ​ក​​ថ្ងៃ​ទី​​២៧ កញ្ញា​ ឱ្យ​ដឹង​​ថា​ រដ្ឋា​ភិ​បាល​ស​ហ​រ​ដ្ឋ​អា​មេ​រិក និង​​រាជ​រដ្ឋាភិ​បាលក​ម្ពុ​ជា នឹងចុះហត្ថលេខាលើវិសោធនកម្ម នៃកិច្ចព្រមព្រៀងទ្វេភាគី ចំនួនពីរ នៅថ្ងៃទី២៨ ខែកញ្ញា លើការ​ផ្ដល់​ថវិ​កា​​ចំ​នួន​​​​​​​​​​​​​​​​​​​​៣៥,១០​​​​​​លា​ន​ដុ​ល្លា​រ ​ស​ហរ​ដ្ឋ​អា​មេ​រិ​ក​ ​ជា​​​ជំ​នួ​យ​​​​​​​​ថវិកា​​សំ​រា​​​​ប់ឆ្នាំ​​​២០១០​​ពីទី​ភ្នាក់​ងារសហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ​ (USAID)​ ដើម្បី​ជួយ​និង​ពង្រឹង​វិស័យ​សុខា​ភិបាល​និង​ វិស័យអប់រំ​ ដែលជាវិស័យអភិវឌ្ឍជាអាទិភាព នៅកម្ពុជា ។ 

លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋ​ទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងអញ្ជើញ​ចូលរួមនៅក្នុងពិធី និងចុះហត្ថលេខាជាសាក្សី ។ លោកឡុង វិសាលោ រដ្ឋមន្ដ្រីស្ដីទីក្រសួងការបរ​ទេស និងសហប្រតិបត្ដិការអន្ដរជាតិ និងលោក Flynn Fuller នាយកបេសកកម្មនៃទីភ្នាក់ងារ​សហ​រដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្ដរជាតិ នឹងចុះ​ហត្ថលេខាក្នុងនាមរដ្ឋាភិបាលរបស់ខ្លួន ។ ចំនួន​ថវិកាសរុបដែលUSAID សន្យាផ្ដល់ឱ្យនៅក្នុង​វិស័យសុខាភិបាល និង​វិស័យ​អប់រំតាមរយៈ​កិច្ច​ព្រមព្រៀងទ្វេភាគីនេះ គឺមានជាង២៧៧លាន​ដុល្លារសហរដ្ឋអាមេរិក ។  

វិសោធនកម្មលើកិច្ចព្រមព្រៀងវិស័យសុខា ភិបាលផ្ដល់ថវិកាជំនួយចំនួន៣៣,៥៥លាន ដុល្លារសហរដ្ឋអាមេរិក ជាជំនួយដែលជួយ ដល់ការសំរេចគោលដៅសុខភាពថ្នាក់ជាតិរបស់ កម្ពុជា។ ជំនួយនេះត្រូវប្រើសំរាប់លើកកំពស់ និងគាំទ្រដល់រាល់សកម្មភាពដែលកំពុងដំណើរ ការដើម្បីកាត់បន្ថយអត្រាឆ្លង និង ផលប៉ះពាល់ នៃជំងឺអេដស៍ ការពារនិងកំចាត់ជំងឺឆ្លងធំៗ ដូចជាជំងឺរបេង ធ្វើឱ្យប្រសើរឡើងនូវការគាំពារ សុខភាពរបស់មាតា កុមារ និង​សុខ​ភាព​បន្ដពូជ  ដោយពង្រឹងប្រព័ន្ធសុខភាពសាធារណៈ និង អាទិភាពនានាថ្នាក់ជាតិក្នុងផ្នែកសុខភាព របស់រដ្ឋាភិបាលកម្ពុជា។ 

វិសោធនកម្មលើកិច្ចព្រមព្រៀងក្នុងវិស័យ អប់រំផ្ដល់ថវិកាចំនួនជាង១,៥៥លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីគាំទ្រគោលដៅអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា។  ជំនួយថវិកានេះ ប្រើសំរាប់គាំទ្រដល់កម្មវិធីផ្នែកអប់រំដែលកំពុង ដំណើរការក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវគុណភាព និងប្រយោជន៍ទាក់ទងនៃការអប់រំ ជាមូលដ្ឋាន និងពង្រីកលទ្ធភាពចូលសាលារៀន ឱ្យកាន់តែច្រើនឡើងសំរាប់កុមារទាំងអស់ រួមទាំងជនជាតិភាគតិច អ្នក​បាត់​បង់​លទ្ធភាព​ពលកម្ម និងកុមារក្រីក្រខ្លាំង ។ សកម្មភាពទាំងអស់ ថែមទាំងផ្ដោតទៅលើការកាត់បន្ថយអត្រាបោះ បង់ចោលសាលារៀន និងអត្រារៀនត្រួតថ្នាក់ តាមរយៈការបង្កើនគុណភាពនៃការបង្រៀន ការ​បណ្ដុះ​បណ្ដាល​ពី​ការ​គ្រប់គ្រងសាលារៀន និងការវាយតំលៃលទ្ធផលនៃការសិក្សារបស់សិស្ស ។

ដោយបន្ថែមទៅលើសកម្មភាពក្នុងវិស័យ សុខាភិបាលនិងអប់រំ USAID ក៏ថែមទាំងជួយ ដល់កម្មវិធីជាច្រើនទៀត សំរាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាកម្មវិធីសិទ្ធិ មនុស្ស នីតិរដ្ឋ អភិបាលកិច្ចមូលដ្ឋាន និងវិមជ្ឈការ ការប្រឆាំងអំពើពុករលួយ ការគ្រប់គ្រង ធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ច និងការ ប្រឆាំងការជួញដូរមនុស្ស ។ USAID រំពឹងផ្ដល់ ថវិកាសរុបចំនួន៦៩លានដុល្លារសហរដ្ឋអាមេ រិកជាជំនួយឧបត្ថម្ភដល់កម្ពុជា ក្នុងឆ្នាំ២០១០ ។ ពិធីចុះហត្ថលេខានឹងប្រព្រឹត្ដទៅនៅ​ថ្ងៃនេះ​​នៅ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ៕