ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញអាថ៌កំបាំង ដើម្បីឱ្យសម្រស់ស្រស់​ស្អាត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​២បាន​បង្ហាញ​ផលិតផល​ថ្មី​ នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​កាលពី​រសៀល​ថ្ងៃ​ទី១១ កុម្ភៈ ២០១៧ ​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​២បាន​បង្ហាញ​ផលិតផល​ថ្មី​ នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​កាលពី​រសៀល​ថ្ងៃ​ទី១១ កុម្ភៈ ២០១៧ ទល់​មុខ​រោង​ភាពយន្ត Major Cineplex ។

ផលិតផល ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បង្ហាញ​ជូន​នៅ​ពេល​នោះ​ គឺឡេ​លាប​ខ្លួនស៊ូ​គូ​ប៊ូ​ស៊ុ ដែល​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​ សម្រាប់​​​ថែរក្សា​ស្បែក​ឱ្យ​ភ្លឺ និង​ស​រ​លោង ។

តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន ស៊ូ​គូ​ប៊ូ​ស៊ុ ពិតជា​មាន​មោទនភាព​ ដែល​បាន​នាំ​មក​ជូន​នូវ​អាថ៌​កំបាំង សម្រស់​ពី​ប្រទេស​ជប៉ុន ជា​ឡេ​លាប​ខ្លួន​ថ្មី ​ដែល​ធ្វើ​ឱ្យ​ស្បែក​សម៉ដ្ឋ​រលោង​ តាម​បែប​ធម្មជាតិ ជាមួយនឹង​រូបមន្ត​ដ៏​ល្អ​ប្រណីត​របស់​ជនជាតិ​ជប៉ុន ។ អ្វី​ដែល​ពិសេស​បំផុត​សម្រាប់​ផលិតផល​ដ៏​ថ្មី​នេះ​គឺ ជួយ​ឱ្យ​ស្បែក​ស​ភ្លឺ​ថ្លា ទន់​រលោង គ្មាន​ជាតិ​ខ្លាញ់ និង​មាន​រូបមន្ត​ផ្សេង​គ្នា​បី​ប្រភេទ។​

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​បង្ហាញ​ផលិតផល​ថ្មី​នោះ​ដែរ ក៏​មានការ​បង្ហាញ​ពី​ក្បាច់​រាំ​ពិសេស​ៗ ពី​ក្រុម​រាំ OMG ផង​ដែរ​ព្រមទាំង​មាន​មនុស្ស​ជា​ច្រើន​ចូលរួម​ទស្សនា នៅ​មុខ​រោង​ភាពយន្ត​ផ្ទាល់​តែ​ម្ដង ហើយ​ក្នុង​នោះ​ក៏​មានកម្ម​វិធី​លេង​ហ្គេ​ម​ ដើម្បី​ឈ្នះ​រង្វាន់​ផលិត​ផល​ថ្មី​របស់​ស៊ូ​គូ​ប៊ូ​ស៊ុ​ ទៀត​ផង ។