ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជន​ដៃដល់​ នៅភ្នំពេញ ក្រោយ​កា.ប់​កម្មករ​សំណង់​ដូច​គ្នា​ដាច់​កដៃ​ឆ្វេង ក្នុង​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​ជនសង្ស័យ​កា​.​ប់​ដាច់​កដៃ​ឆ្វេង នៅ​ខេត្ត​ព្រះ​សីហ​នុ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ សហការ​ចាប់ខ្លួន​បាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​ជនសង្ស័យ​កា​.​ប់​ដាច់​កដៃ​ឆ្វេង នៅ​ខេត្ត​ព្រះ​សីហ​នុ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ សហការ​ចាប់ខ្លួន​បាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ ។

ករណី​អំពើ​ហិង្សា​រវាង​កម្មករ​សំណង់​ដូច​គ្នា បាន​ឡើង​ឡើង​កាល​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ វង្ស វាស្នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ បាន​យក​កាំបិត​បុ​ង័​តោ កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ជឿន ជាតិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ បណ្តាល​ឲ្យ​ដាច់​កដៃ​ឆ្វេង ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ឈ្មោះ វង្ស វាស្នា បាន​រត់គេច​ខ្លួន​បាត់ ។

លុះ​មក​ដល់​ថ្ងៃ​សុក្រ​នេះ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​បញ្ជា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បាន​ជនសង្ស័យ​ឈ្មោះ វង្ស វាស្នា នា​វេលា​មោង​១១​និង​៤០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​០៩ កញ្ញា​នេះ នៅ​ចំណុច​ភូមិ​ក្ងោក សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល ក្នុង​រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយ​កដ្ឋាន​​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​កម្លាំង​បើក​ការ​ស្រាវជ្រាវ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ហ៊ុន មុន្នី​រ័​ត្ន អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ