ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចុះសម្របសម្រួល ក្រោយ​ទូរទស្សន៍​អន​ឡាញ​មួយផ្សាយចោទថា«ជា​ចោរលួច​ដី»

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ លោក​ឆាង ឆៃ​អភិបាលស្រុក​ដំណាក់​ចង្អើរ និង​វត្តមាន​លោក​សយ ច​ន្ទ័​រ៉ា​វុ​ធ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​រូប​នី​យ​កម្ម និង​សំណង់ ស្រុក​ដំណាក់​ចង្អើរ រួម​ទាំង​ប្រជាពលរដ្ឋ​2​គ្រួសារ…

ខេត្ត​កែប ៖ លោក​ឆាង ឆៃ​អភិបាលស្រុក​ដំណាក់​ចង្អើរ និង​វត្តមាន​លោក​សយ ច​ន្ទ័​រ៉ា​វុ​ធ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​រូប​នី​យ​កម្ម និង​សំណង់ ស្រុក​ដំណាក់​ចង្អើរ រួម​ទាំង​ប្រជាពលរដ្ឋ​2​គ្រួសារ មក​ពី​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​ កញ្ញា នេះ ចូលរួម​ដោះស្រាយ​ជម្លោះដីធ្លី​មួយ នៅ​សាលាស្រុក​ដំណាក់​ចង្អើរ ។

លោក​សយ ច​ន្ទ័​រ៉ា​វុ​ធ ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ឈ្មោះ​ម៉ី ផល ភេទ​ស្រី នៅ​ភូមិ​ភ្នំ​លាវ​ថា ដី​របស់​ស្រី្ត​ឈ្មោះ​ម៉ី ផល ជាប់​ពាក់​ព​ន្ធ័​និង​
ដី​ភាគី​ម្ខាង​ទៀត មាន​ព្រំ​ដី​ជាប់​គ្នា​ហើយ​មានការ​ស្រពិចស្រពិល​ដូច​គ្នា ច​ង្អុ​រ​ព្រំ​ដី​សុទ្ធតែ​ខុស​។ លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​និយាយ​ថា រាល់​ការ​ចេញ​ប្លង់​ទៅ​លើ​ដី​មាន​ទំនាស់​មិន​
អាច​ចេញ​ប្លង់​អោយ​បាន​ទេ រង់ចាំ​ភាគី​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា ទើប​មន្ត្រី​ជំនាញ​ចេញ​ប្លង់​កម្មសិទ្ធិ​អោយ ទើប​បញ្ចប់រឿង ។

ប៉ុន្តែ​ដី​របស់​ពលរដ្ឋ​ឈ្មោះ​ម៉ី ផល ភេទ​ស្រី នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ពិតជា​មិន​ទាន់​ចេញ​ប្លង់​អោយ​គាត់​ទេ​។ ស្រប​ពេល​មិន​ទាន់​ចេញ​ប្លង់​ស្ត្រី​ឈ្មោះ​ម៉ី ផល ដែល​មិន​ទាន់​បាន​ប្លង់​ក៏​ទៅ​សួរ​មន្ត្រី​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប បាន​និយាយ​ប្រាប់​ថា ចុះ​ចង់បាន​ប្លង់​អោយទៅ​សួរ​លោក​សយ ច​ន្ទ័​រ៉ា​វុ​ធ ទៅ ទើប​ស្ត្រី​រូប​នោះ​បាន​ខឹងសម្បា​ទៅ​លោក​ប្រធាន​ការ​រិ​យា​ល័យ​រៀបចំ​ដែនដី​ស្រុក​ថែម​ទាំង​និយាយ​រៀបរាប់​ប្រាប់​ទូរទស្សន៍​អន​ឡាញ​មួយ ដែល​បាន​ផ្សាយ​ប្រមាថ និង​ចោទប្រកាន់​ថា មន្ត្រី​កាន់​ការិយាល័យ​រៀបចំ​ដែនដី​ស្រុក​ដំណាក់​ចង្អើរ​ថា «ជា​ចោរលួច​ដី» ។

លោក​ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ចូលរួម​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​មន្ត្រី​ជំនាញ​ខាង​រៀបចំ​ដែនដី និង​ប្រជាពលរដ្ឋ​កុំឱ្យ​ចោទ​គ្នា ដោយ​មិន​បានដឹង​ពី​មូលហេតុ​ពិត​។
លោក​អភិបាលស្រុក​បាន​លើក​ឡើង​ថា សម័យនេះ​ហើយ គ្មាន​មន្ត្រី​ណា​ទៅ​លួច​ដី​ប្រជាពលរដ្ឋ​ទេ ដី​គាត់​នៅ​តែ​ដី​គាត់​ដដែល គ្មាន​បាត់​ទៅ​ណា​ឡើយ ។ ប្រជាពលរដ្ឋ​ឈ្មោះ​ម៉ី ផល បាន​ទទួលយក​ការ​ដោះស្រាយ​ដោយ​មាន​លោក​អភិបាលស្រុក​ដំណាក់​ចង្អើរ​ចូលរួម​បញ្ចប់រឿង​គេ​ចោទ​មន្ត្រី​ស្រុក​​ថា ជា​ចោ​លួច​ដី​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ