ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែកនេះ ! សែនព្រះខែហើយ មកដឹងប្រវត្តិខ្លះៗនៃពិធីបុណ្យនេះទាំងអស់គ្នា

1 ឆ្នាំ មុន

បុណ្យ​សែន​ព្រះ​ខែ គឺជា​ពិធីបុណ្យ​មួយ​របស់​ប្រជាជន​ចិន ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី​១៥ ខែកញ្ញា នៃ​ប្រតិទិន​របស់​ជនជាតិ​ចិន​។​ពិធីបុណ្យ គឺ​ធ្វើ​ឡើង ដើម្បី​អបអរ​ដោយ​ការ​ប្រមូល​ផល​របស់​ប្រជាជន​នឹង​ដើម្បី​ថ្វាយបង្គំ​ព្រះ​ច័ន្ទ​ផង​ដែរ​។ ពិធីបុណ្យ​សែន​ព្រះ​ខែ គឺ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​ព្រះ​ច័ន្ទ​ពេញ​បូណ៌​មី​ជា​រៀង​រាល់​ឆ្នាំ​។ បើ​ក្រឡេក​ទៅ​ក្នុង​កំឡុង​ឆ្នាំ​1600-1046…

បុណ្យ​សែន​ព្រះ​ខែ គឺជា​ពិធីបុណ្យ​មួយ​របស់​ប្រជាជន​ចិន ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​ទី​១៥ ខែកញ្ញា នៃ​ប្រតិទិន​របស់​ជនជាតិ​ចិន​។​ពិធីបុណ្យ គឺ​ធ្វើ​ឡើង ដើម្បី​អបអរ​ដោយ​ការ​ប្រមូល​ផល​របស់​ប្រជាជន​នឹង​ដើម្បី​ថ្វាយបង្គំ​ព្រះ​ច័ន្ទ​ផង​ដែរ​។ ពិធីបុណ្យ​សែន​ព្រះ​ខែ គឺ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ដែល​ព្រះ​ច័ន្ទ​ពេញ​បូណ៌​មី​ជា​រៀង​រាល់​ឆ្នាំ​។

បើ​ក្រឡេក​ទៅ​ក្នុង​កំឡុង​ឆ្នាំ​1600-1046 មុន​គ​.​ស ស្ថិត​នៅ​ក្នុង​រាជវង្ស​យាន គឺ​មានរឿង​ព្រេង​មួយ​ដែល​អាច​និយាយ​ថា ជា​រឿង Romeo និង Juliet របស់​ចិន​នោះ​។​ហើយ​ក៏​ជា​រឿងនិទាន​មួយ​ដែល​ទាក់ទង​ទៅ និង​ប្រវត្តិ​របស់​បុណ្យ​សែន​ព្រះ​ខែ​នេះ​ផង​ដែរ​។

អស់​កាល​ជា​យូរ​មក​ហើយ ប្រទេស​ចិន​ត្រូវ​ជួបនឹង​បញ្ហា​ដល់​ធំ​មួយ​នៅ​លើ​មេឃ គឺ​មាន​ព្រះអាទិត្យ​រហូត​ដល់​ទៅ​១០ ដែល​វា​ធ្វើ អោយ​ផែនដី​មាន​សភាព​ក្តៅ​ខ្លាំង និង​ពិបាក​ដល់​ការ​រស់នៅ​ទាំង​មនុស្ស សត្វ និង​រុក្ខជាតិ​នានា​។ រុក្ខជាតិ និង​សត្វ​ទាំងអស់​ចាប់ផ្តើម​ស្លា​.​ប់​។​ហើយ​មនុស្ស​ចាប់ផ្តើម​ហេវ​ហត់ និង​ស្រែក​ទឹកជា​ខ្លាំង​។

ក្នុង​កំឡុង​ដែល​ប្រទេស​ចិន​កំពុង​ជួប​នៅ​បញ្ហា​នេះ​ក៏​បាន​លេចមុខ​នៅ​បុរស​ក្លាហាន​ម្នាក់​ដែល​មានឈ្មោះ​ថា Hou Yi​។ Hou Yi គឺជា​អ្នកជំនាញ​ខាង​បា​.​ញ់​ព្រួយ​។​គាត់​ក៏​បាន​សម្រេចចិត្ត​ជួយ ប្រជាជន​ទាំងអស់​ដោយ​វិធី​បា​.​ញ់​ព្រួយ​ទំលាក់​ព្រះអាទិត្យ​ទាំងនោះ​។

វា​ប្រហែលជា​រឿង​មួយ​ដែល​មិន​អាច​នឹង​ទៅ​រួច ប៉ុន្តែ​ប្រជាជន ទាំងអស់​បានអោយ​គាត់​សាកល្បង​មើល​។​ពេល​នោះ Hou Yi បាន​ឡើង​ទៅ​លើ​ភ្នំ​ដែល​មានកំ​ពស់​ខ្ពស់​ជាងគេ ដែល​គាត់​បាន​រក​ឃើញ​។​បន្ទាប់​ពី​ស្វែង​រកបាន​ភ្នំ​ដែល​ខ្ពស់​ជាងគេ ហើយ​គាត់ ក៏​ចាប់ផ្តើម​បា​.​ញ់​ទំលាក់​ព្រះអាទិត្យ​ម្តង​មួយ​ៗ​រហូត​ទាល់តែ​អស់​ព្រះអាទិត្យ​ចំនួន​៩​។​គាត់​ទុក​តែ​ព្រះអាទិត្យ​មួយ​ប៉ុណ្ណោះ​សំរាប់​បំភ្លឺ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​មនុស្ស​។ពេល​នោះ​ហើយ​ដែល Hou Yi បាន​ក្លាយទៅជា​វីរៈបុរស​របស់​ប្រជាជន​ចិន​។​ហើយ​ក៏​ទទួល​បានការ​អញ្ជើញ​របស់​ស្តេច​អោយ​កាន់​ព្រះរាជ​វង្ស ដើម្បី​ទទួល​បាន​នៅ​រង្វាន់​យ៉ាង​ពិសេស​មួយ​។

រង្វាន់​ដ៏​ពិសេស​នោះ គឺជា​ទឹក​ម្យ៉ាង ដែល​អាច​អោយ Hou Yi អាច​ហោះហើរ​ទៅ​កាន​ឋាន​លើ និង​មានជីវិត​អមតៈ​។​ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ទឹក​នោះ​មាន​តែ​មួយ​ដប ហើយ​សំរាប់​តែ​មនុស្ស​ម្នាក់​។​Hou Yi គាត់​មិន​ចង់​ចាក់​ចេញពី Chang’e ដែល​ជា​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​របស់​គាត់​នោះ​ទេ​។​ដូច្នេះ​ហើយ Chang’e បាន​យក​ទឹក​ពិសេស​នេះ​ទៅ​រក្សា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​មួយ​។

ប៉ុន្តែ​ក្រោយមក​សិស្ស​របស់​គាត់​ម្នាក់​ឈ្មោះ​ថា Peng Meng បាន​រៀបចំ​គំរោងការ​លួច​យក​ទឹក​ពិសេស​នោះ​។​ហើយ​នៅ​ថ្ងៃមួយ​ពេល​ដែល Hou Yi ចេញ​ទៅ​បរ​បា​.​ញ់​សត្វ​បាត់​។ Peng Meng បាន​ទៅ​ផ្ទះ​របស់​គាត់ ហើយ​គំរាម Chang’e ជាមួយនឹង​ដាវ​របស់​គេ​។ Chang’e ដោយ​ដឹង​ថា មិន​អាច​យកឈ្នះ​បាន នាង​ក៏​ចាប់​យក​ដប់​ទឹក​ពិសេស​ហើយ​ក៏​ផឹកទឹក​នោះ​អស់ ដើម្បី​ការពារ​វា​ពី​កណ្តាប់ដៃ​របស់ Peng Meng​។

បន្ទាប់​មក Hou Yi ក៏​ត្រលប់​មក​ដល់​ផ្ទះ​វិញ ប៉ុន្តែ​អ្វី​ៗ​បាន​យឺត​ពេល​ទៅ​ហើយ គឺ​គាត់​បាន​ត្រឹម​ឃើញ​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់​ខ្លួន​ហោះ​ទៅ​ព្រះ​ច័ន្ទ​។ Hou Yi មានការ​ខូចចិត្ត​យ៉ាង​ខ្លាំង ពីព្រោះ​គាត់​បាន​បាត់បង់​ប្រពន្ធ​ជាទី​ស្រឡាញ់​រៀង​រហូត​។

ហើយ​ចាប់តាំងពី​ពេល​នោះ​មក នៅ​ពេល​ដែល​ព្រះ​ច័ន្ទ​ពេញ​វង្ស គឺ Hou Yi តែងតែ​សំលឹង​មើល និង​នឹក​ដល់ Chang’e ជា​និច្ច​។​ចាប់ពី​ពេល​នោះ​មក​ប្រជា​ជាន​ចិន​តែងតែ​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​សែន​ព្រះ​ខែ​នេះ​រហូត​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ