ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ពិការ​ភ្នែក​ទាំង​សងខាង ក៏​មិន​ព្រម​លើកលែង​ដែរ ចាប់​នាង​រំលោ.ភ​បាន​សម្រេច

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​អគតិ​ម្នាក់​បាន​ត្រូវ​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ចាប់​នារី​ក្រមុំ​មា្ន​ក់​ពិការ​ភ្នែក​ទាំង​សងខាង​រំលោ.ភ​រហូត​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​

ខេត្តពោធិ៍សាត់ ៖ បុរស​អគតិ​ម្នាក់​បាន​ត្រូវ​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ចាប់​នារី​ក្រមុំ​មា្ន​ក់​ពិការ​ភ្នែក​ទាំង​សងខាង​រំលោភ​រហូត​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ កន្លង​មកនេះប៉ុន្តែ​ម្ដាយ​នារី​រង​គ្រោះ​ទើបតែ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​៩​នេះ ។ ករណី​រំលោភ​សេពសន្ថវៈ​នេះ បាន​កើតឡើង​នៅ​ក្បែរ​ទ្រុងមាន់​ផ្ទះ​នារី​រង​គ្រោះ​តែ​ម្តង ខណៈ​នាង​នៅផ្ទះ​តែ​ម្នាក់ឯង ។ នេះ​ជា​អំពើ​ទុរយស​គួរ​ឱ្យ​ថ្កោលទោស សូ​ម្បី​នារី​ពិការ​ក៏​មិន​លើកលែង​ដែរ​ពិតជា​បុរស​គំរក់​អគតិ​បំផុត ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ អ៊ុ​ម ហុង អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​ចំនួន​៥​នាក់ ។ ចំណែកនារី​រង​គ្រោះ​អាយុ​២៩​ឆ្នាំ ជា​ជន​ពិការ​ភ្នែក​ទាំង​សងខាង​រស់នៅ​ជាមួយ​ម្ដាយ​ក្បែរ​ផ្ទះ​ជនសង្ស័យដែរ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ​របស់​នារី​រង​គ្រោះ​ដែល​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១ ខែ​កម្ភៈ ខ​ណះ​ពេល​ដែល​គាត់​មិន​នៅផ្ទះ ឈ្មោះ​អ៊ុ​ម ហុង​នេះ​បាន​ចាប់​កូនស្រី​របស់​គាត់​ដែល​ជា​មនុស្ស​ពិការ​ភ្នែក​រំលោភ​រហូត​បាន​សម្រេច ។

ពេល​រំលោភ​រួច​ឈ្មោះ​ហុង​នេះ​បាន​ប្រើ​ពាក្យ​សំដី​គំរាម​សម្លាប់​ចោល បើសិនណា​កូនស្រី​របស់​គាត់​និយាយ​ប្រាប់​គាត់​ជា​ម្ដាយ​ឬ​ប្រាប់​អ្នក​ផ្សេង​ឱ្យ​បែកធ្លាយ​រឿង ។ ដោយ​ខ្លាច​ឈ្មោះ ហុង​សម្លាប់​កូនស្រី​របស់​គាត់​បាន​លាក់​ទុក​តាំងពី​ពេល​នោះ​មករ​ហូត​ទើបតែ​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ នាង​ប្រាប់​គាត់​ៗ​ក៏​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល ។
សមត្ថកិច្ច​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នេះ​ភ្លាម​ក៏​ចុះ​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​ហុង​នេះ​តែ​ម្ដង ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្នុង​ពាក្យបណ្ដឹង​ម្ដាយ​នារី​រង​គ្រោះ​បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ និង​ឱ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​ជនសង្ស័យ​តាម​ច្បាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕