ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​អើយ​លោកគ្រូ ! ម្តេចក៏​ឆីសិស្សឯង…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា គ្រូ​បង្រៀន​ម្នាក់​​ត្រូវ​​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​កុម្ភ​: ស្ថិត​ចំណុច​ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​សង្ស័យ​​ថា បាន​​ចាប់រំលោ.ភ​កូនសិស្ស​​របស់​ខ្លួន​ចំនួន​២​លើក​ ជា​បន្តបន្ទាប់​។

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា គ្រូ​បង្រៀន​ម្នាក់​​ត្រូវ​​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​កុម្ភ​: ស្ថិត​ចំណុច​ភូមិ​ដូង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​សង្ស័យ​​ថា បាន​​ចាប់រំលោភ​កូនសិស្ស​​របស់​ខ្លួន​ចំនួន​២​លើក​ ជា​បន្តបន្ទាប់​។

សេចក្ដី​រាយ​ការ​ណ៍​​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ព្រំ សុភាព ហៅ​​ភើ អាយុ​៤៥​ឆ្នាំ ជា​គ្រួ​បង្រៀន​​នៅ​សាលា​បឋម​សិក្សា​ភូមិ​ដូង ។ រីឯ​កូនសិស្ស​ជា​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ​។ ​ជនសង្ស័យរូបនេះ ត្រូ​​វ​កម្លាំង​នគរបាល​ស្រុក​បាណ​ន់​ឃាត់​ខ្លូ​ន បន្ទាប់​ពី​មាន​បណ្ដឹង​ចោទប្រកាន់​​ថា បាន​ចាប់​កូនសិស្ស​របស់​ខ្លួន​រំលោភ​រហូត​បាន​សម្រេច​ចំនួន​២​លើក ​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ខែមករា​កន្លង​ទៅ​។

​ប្រភពឱ្យដឹងទៀតថា លើក​ទី​១ ជនសង្ស័យ​​​បាន​ចាប់​នាង​រំលោភ​នៅ​​​សាលា​ក្នុង​បន្ទប់​ថ្នាក់​ទី​១​ក ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩​ កម​រា រហូត​បាន​សម្រេច និង​​លើក​ទី​២ បាន​លួង​​លោមនាង ចាប់​​រំលោភ​នៅផ្ទះ​​របស់​ខ្លូ​ន ដែល​ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ឈើទាល នៅ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០​មក​រា រហូត​បាន​សម្រេច​ទៀត ​។ ប៉ុន្តែ​សំណុំរឿង​នេះ​ ត្រូវ​បានជនសង្ស័យ​​ព្យាយាម​​លាក់បាំង ជាមួយ​និង​ការ​គំរាម​កំហែង​ក្មេង​ស្រី​រង​គ្រោះ​ មិន​ឱ្យ​​​​ទម្លាយ​​រឿង​ឡើយ​ ។ លុះ​ដល់​ថ្ងៃ​ទី​១០ ​កុម្ភ​: រឿងអាស្រូវ​នេះ ​បាន​បែកធ្លាយ ទើប​អាណាព្យាបាល​នាង​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​គ្រួ​បង្រៀន​រូប​នេះ​តែ​ម្ដង​។

ប​ច្ចប្ប​ន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​​នៅ​អធិការ​នគរបាល​ស្រុក​បាណ​ន់ ហើយ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។