ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា និង​កោស​ជប់​មួយ​កន្លែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គ​នគរបាល​ជាតិ សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គ​នគរបាល​ជាតិ សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ខណ្ឌចំការមន បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា និង​កោស​ជប់​មួយ​កន្លែង​ដែល​មាន​យីហោ (​ធ្វើ​ស​សៃ​តាម​បែប​បុរាណ​ខ្មែរ​) ដោយ​ធ្វើការ​ឃាត់ខ្លួន​ទាំង​ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់ និង​ស្ត្រី​ប្រកប​មុខរបរ​រកស៊ី​ផ្លូវភេទ​សរុប​ចំនួន​៧​នាក់​ផង​ដែរ​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៤៧៧ DEo ផ្លូវ​លេខ​៥១៤ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ស្ត្រី​ជា​ម្ចាស់​ទីតាំង​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ សាង ស្រី​ស្រស់ អាយុ​៣៥​ឆ្នាំ (​ជា​ម្ចាស់​ទីតាំង​)​ទី​២-​ឈ្មោះ ចាន់ រស្មី អាយុ​១៧​ឆ្នាំ ទី​៣-​ឈ្មោះ គៀ គ​ន្ធា អាយុ​៣៧​ឆ្នាំ ទី​៤-​ឈ្មោះ ដាវ ស្រី​ទូច អាយុ​២០​ឆ្នាំ ទី​៥-​ឈ្មោះ យ៉ែ​ម ស្រី អាយុ​២៣​ឆ្នាំ ទី​៦-​ឈ្មោះ អែម ឆា​លក្ខណ៍ អាយុ​២៣​ឆ្នាំ និង​ទី​៧-​ឈ្មោះ ចិន ស្រី​មុំ អាយុ​៣០​ឆ្នាំ​។ ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ​ដែរ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន នៃ​អគ្គ​នគរបាល​ជាតិ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​បានដឹង​ថា​មានការ​បង្កប់​នូវ​សេវាកម្ម​បម្រើ​ផ្លូវភេទ​ប្រាកដ​មែន​នោះ​ទើប​ឆ្មក់​ចុះ​បង្ក្រាប​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ម្ចាស់​ទីតាំង​ម្នាក់ និង​ស្ត្រី​បម្រើ​ផ្លូវភេទ​សរុប​ចំនួន​៧​នាក់ និង​រក​ឃើញ​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច និង​មិន​ទាន់​ប្រើប្រាស់​នៅ​តាម​បន្ទប់​ដែល​ជា​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ​។ ក្រោយ​ពី​ការ​ឆ្មក់​ចុះ​ប្រតិបត្តិការ​បង្ក្រាប​នេះ ទាំង​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ទីតាំង និង​ស្ត្រី​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ទាំង​៧​នាក់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត ដែល​បាន​ដកហូត​នោះ បាន​នាំ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕