ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពោះម៉ាយ​ម្នាក់​ ឡើង​ទៅ​កា.ប់​ផ្លែ​ត្នោត ប៉ះ​ចំ​សម្បុក​ឪម៉ាល់ ​ទិច​ធ្លាក់​ស្លា.ប់​ភ្លាម​ៗ

3 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ បុរស​ពោះម៉ាយ​ម្នាក់ ​ទំនេរ​ពី​ការងារ​សំណង់ នឹក​ចង់​ហូប​ផ្លែ​ត្នោត ហើយ​បាន​សម្លឹង​ឃើញ​ដើម​ត្នោត​១​ដើម​ នៅ​កណ្ដាល​គេ ក្នុង​ចំណោម​ត្នោត​៣​ដើម ​មាន​ផ្លែ​ល្មម ​អាច​ហូប​គ្រាប់​បាន។…

រាជធានីភ្នំពេញ ​៖ បុរស​ពោះម៉ាយ​ម្នាក់ ​ទំនេរ​ពី​ការងារ​សំណង់ នឹក​ចង់​ហូប​ផ្លែ​ត្នោត ហើយ​បាន​សម្លឹង​ឃើញ​ដើម​ត្នោត​១​ដើម​ នៅ​កណ្ដាល​គេ ក្នុង​ចំណោម​ត្នោត​៣​ដើម ​មាន​ផ្លែ​ល្មម ​អាច​ហូប​គ្រាប់​បាន។ បន្ទាប់​មក ​គាត់​ក៏​បាន​ឡើង​ទៅ​លើ​ដើម​ត្នោត​នោះ​ ដើម្បី​កាប់​ផ្លែ ប៉ុន្តែ​ជា​អកុសល​ គាត់​ពុំ​បានដឹង​ថា មាន​សម្បុក​ឪម៉ាល់​ នៅ​លើ​ដើម​ត្នោត​នោះ​ឡើយ ខណៈ​ឡើង​ទៅ​ពុំ​ទាន់​ដល់​ចុង​ត្នោត​ផង ក៏​ត្រូវ​បាន​សត្វ​ឪម៉ាល់ ​រាប់រយ​មេ​ រោម​ទិច បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ដើម​ត្នោត ​កម្ពស់​ប្រមាណ​ជាង​១០​ម៉ែត្រ ​ស្លា.ប់​ភ្លាម​ៗ ​តែ​ម្ដង ។

ពេល​នោះ ​បងប្អូន​សាច់ញាតិ​ និង​អ្នក​ភូមិ​បាន​នាំ​គ្នារ​ត់ទៅ​ជួយ ហើយ​ពេល​ទៅ​ដល់​ ឃើញ​សត្វ​ឪម៉ាល់​រាប់រយ​មេ ​កំពុង​រោម​ទិច​ស.ព​ជន​រង​គ្រោះ ក៏​នាំ​គ្នា​កាច់​មែកឈើ​ ដែល​មាន​ស្លឹក​យក​ទៅ​វាយ​បណ្ដេញ​ឪម៉ាល់​ចេញ ទើប​អាច​ចូល​យក​សាកស.ព​ទៅ​ផ្ទះ​បាន ។

ឧប្បត្តិ​ហេតុនេះ​ បាន​កើត​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ នៅ​វាលស្រែ​ក្បែរ​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​សាច់ញាតិ​ជនរងគ្រោះ​បាន​និយាយ​ថា បុរស​រង​គ្រោះ​រូប​នេះ ​ឈ្មោះ​ ជី​ម សុខ​លាង អាយុ​ជាង​៣៨​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​គាត់​ជា​បុរស​ពោះម៉ាយ ដែល​បាន​លែងលះ​គ្នា​ ជាមួយ​ប្រពន្ធ​រយៈពេល​ជាង​១០​ឆ្នាំ​ មក​ហើយ ។ សព្វថ្ងៃ​គាត់​ស្នាក់​នៅ​ជាមួយ​បងស្រី​បង្កើត នៅ​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ គាត់​អត់​ធ្វើ​ការងារ​នោះ​ទេ ដោយសារ​តែ​មេជាង​ជាប់រវល់​ទៅ​ស្រុក​កំ​ណើ​ត​នៅ​ឯ​ខេត្តស្វាយរៀង ។

សាច់ញាតិ​ដដែល ​បាន​និយាយ​បន្ត​​ថា បុរស​រង​គ្រោះ​ ពុំ​មែន​ជា​អ្នក​ធ្លាប់​ឡើ​ត​ត្នោត ​អាជីព​នោះ​ឡើយ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ គាត់​នឹក​ចង់​ហូប​គ្រាប់ត្នោត​ខ្ចី គាត់​ក៏​ដើរ​សំដៅ​ទៅ​រក​ដើម​ត្នោត​ ៣​ដើម ​នៅ​ជិត​ភូមិ ហើយ​បាន​សម្លឹង​ឃើញ​ដើម​ត្នោត ​១​ដើម ​នៅ​កណ្ដាល​គេ មាន​ផ្លែ​ល្មម​អាច​ហូប​គ្រាប់​បាន។ ខណៈនោះ​គាត់​ក៏​បាន​ឡើង​ទៅ​លើ​ដើម​ត្នោត​នោះ​ ដើម្បី​កាប់​ផ្លែ ​ដោយ​ពុំ​បានដឹង​ថា នៅ​លើ​ដើម​ត្នោត​នោះ​មាន​សំបុក​ឪម៉ាល់​ឡើយ ជា​អកុសល​ គាត់​ឡើង​ទៅ​ពុំ​ទាន់​ដល់​ចុង​ត្នោត​ផង ក៏​ត្រូវ​បាន​សត្វ​ឪម៉ាល់​រាប់រយ​ក្បាល​រោម ​ទិច បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ដើម​ត្នោត ​កម្ពស់​ប្រមាណ​ជាង​១០​ម៉ែត្រ​ស្លា.ប់​ភ្លាម​ៗ​តែ​ម្ដង ។

សាច់ញាតិ​ខាងលើ​បាន​និយាយ​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​បុរស​រង​គ្រោះ ​ទៅ​ឡើង​កាប់​ផ្លែ​ត្នោត​នោះ ពុំ​មាន​នរណា​ ទៅ​ជាមួយ​នោះ​ឡើយ ហើយ​ដើម​ត្នោត​នោះ ​ក៏​មិន​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​បងប្អូន​ជីដូនមួយ​របស់​គាត់ និង​ផ្ទះ​របស់​អ្នក​ភូមិ​ប៉ុន្មាន​ឡើយ ។ ក្រោយមក​ស្រាប់តែ ​ឮ​ស្នូរ​ធ្លាក់​លាន់​សូរ​ភឹង ​ខ្ទរ​ដី ទើប​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​បុរស​រង​គ្រោះ ​កំពុង​ដេក​ស្លា.ប់​នៅ​ក្រោម​ដើម​ត្នោត​នោះ​បាត់​ទៅ​ហើយ។ ពេល​ទៅ​ឃើញ​ក៏​សត្វ​ឪម៉ាល់​រាប់រយ​ក្បាល ​កំពុង​រោម​ទិច​គួរ​ឲ្យ​ខ្លាច ក្រោយ​ឃើញ​បែប​នេះ​បងប្អូន​សាច់ញាតិ និង​អ្នក​ភូមិ ក៏​នាំ​គ្នា​កាច់​មែកឈើ​ ដែល​មាន​ស្លឹក យក​ទៅ​វាយ​បណ្ដេញ​សត្វ​ឪម៉ាល់​ចេញ ទើប​អាច​ចូល​យក​សាកសព​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​បាន ៕

អត្ថបទសរសេរ ដោយ