ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​លុប​ចំណី​ទន្លេ​វ៉ៃ​គោ​… សង្ស័យ​ពុះ​ឡូ​តិ៍​ចែក​គ្នា​នៅ​ថ្ងៃក្រោយ

1 ឆ្នាំ មុន
  • ស្វាយរៀង

មានកា​ណូ​ក​បូម​ខ្សាច់​ចំនួន​០៤​គ្រឿង បាន​មក​បូម​ដី​បាត​ព្រែក​ទន្លេ​វ៉ៃ​គោ យក​អាចម៍ដី លប់​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ និង​ដឹក​ដី​ចាក់​ពីលើ កម្ពស់​ផ្លូវជាតិ​លេខ​១ មហាជន​ដាក់​ការ​សង្ស័យ​ថា

ខេត្តស្វាយរៀង ៖ មានកា​ណូ​ក​បូម​ខ្សាច់​ចំនួន​០៤​គ្រឿង បាន​មក​បូម​ដី​បាត​ព្រែក​ទន្លេ​វ៉ៃ​គោ យក​អាចម៍ដី លប់​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ និង​ដឹក​ដី​ចាក់​ពីលើ កម្ពស់​ផ្លូវជាតិ​លេខ​១ មហាជន​ដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​ចាក់​ដី​ពុះ​ឡូ​ចែក​គ្នា ។

ទាក់ទិន​ករណី​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា កាណូត​បូម​ខ្សាច់​បូម​ដី​បាត​ព្រែក​ទន្លេ​វ៉ៃ​គោ ចាក់​លប់​ចំណី​ព្រែក​នេះ នៅ​ចំណុច​ខាងកើត​មន្ទីរ​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តស្វាយរៀង ស្ថិត​នៅ​ភូមិ​សាលា ស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។

ប្រភព​បន្ត​ថា ការ​បូម​ដី​បាត​ព្រែក​ទន្លេ​វ៉ៃ​គោ យក​អាចម៍ដី​លប់​ចំណី​ព្រែក​នេះ​កើតឡើង​រយៈពេល​ជាង​១​ខែ​មក​ហើយ គឺ​ចាប់តាំងពី​ដើមខែ​សីហា ឆ្នាំ​២០២២​មក​ម្ល៉េះ​។

មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដាក់​គម្រោង​សាងសង់​សំណង់​ទំនប់ សណ្តរ​វ៉ៃ​គោ ១​ខ្សែ​ប្រវែង​២,៣០០​ម៉ែត្រ (​ទទឹង​៥​ម៉ែត្រ ក្រាល​ក្រួស​ក្រហម​ចាប់ពី​ផ្លូវជាតិ​លេខ​១​ទៅ​ជើង​) និង​សាងសង់​សំណង់​សិល្បការ​ចំនួន​០៤​កន្លែង ស្ថិត​នៅ​សង្កាត់​​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ដើម្បី​ស្តុក​ទឹក​ទុក​នៅ​ក្នុង​អាង​ព្រែក​ទន្លេ​វ៉ៃ​គោ សម្រាប់​អភិរក្ស​ធនធានធម្មជាតិ និង​មច្ឆា​ជាតិ​ក្នុង​ព្រែក​ទន្លេ​វ៉ៃ​គោ អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម ប្រើប្រាស់​ប្រភព​ថវិកាជាតិ​ឆ្នាំ​២០២០​។

ទាក់ទិន​ករណី​កាណូត​បូម​ខ្សាច់ ចំនួន​០៤​គ្រឿង មក​ចត​បូម​ដី​បាត​ព្រែក​ទន្លេ​វ៉ៃ​គោ យក​អាចម៍ដី​លប់​ចំណី​ព្រែក​នេះ​ដែរ លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា នេះ​ជា​គម្រោង​ចាក់​ដី​របស់​រដ្ឋបាល​ខេត្តស្វាយរៀង លើ​ផ្ទៃដី​ទំហំ​៣៣,៧៧៦​ម៉ែត្រការ៉េ (​ចុះ​ចាប់ពី​ផ្លូវជាតិ​លេខ​១ ប្រវែង​១០០​ម៉ែត្រ​ក្បាល​២៧,០៨​ម៉ែត្រ ក្បាលដី ទទឹង​១១៤,៤៩​ម៉ែត្រ បណ្តោយ​៤០៤,៧៣​ម៉ែត្រ ក្បាល​ក្រោម​១០០​ម៉ែត្រ​)​។

លោក​ហែម​ពិសិដ្ឋ បន្ត​ថា គម្រោង​ចាក់​ដី​របស់​រដ្ឋបាល​ខេត្ត​នេះ គឺ​៖ ទី​១- ស្តារ ព្រែក​ទន្លេ​វ៉ៃ​គោ​ទី​២- យក​ដី​ទុក​សម្រាប់​ចែក​ឲ្យ​មន្ទីរ​នានា​ជុំវិញ​ខេត្តស្វាយរៀង សាងសង់​អគារ មន្ទីរ​ថ្មី ។

បើ​តាម​មន្ត្រី​សាលាខេត្ត​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ទីរ​នានា ទាំង​២៥​មន្ទីរ គឺ​មាន​ទីតាំង និង​អគារ​ធ្វើការ គ្រប់​មន្ទីរ គ្រាន់តែ​មន្ទីរ​មួយ​ចំនួន​មាន​ទីធ្លា តូច និង​អគារ​ចំណាស់ ត្រូវ​ដោះ​ដូរ ទើប​រដ្ឋបាល​ខេត្ត​ចាក់​ដី​ចំណី​ព្រែក​ក្រៅ​ទំនប់​សណ្តរ​វ៉ៃ​គោ ត្រៀម​ទុក​ចែក​ឲ្យ​មន្ទីរ​ដែល​ត្រូវការ​ដី រៀបចំ​ទីតាំង​មន្ទីរ​​ថ្មី និង​សាងសង់​អគារ​ថ្មី ។ ហើយ​រដ្ឋបាល​ខេត្ត​ក៏​បាន​លើក​ស្លាក​គម្រោង​ផ្សព្វផ្សាយ​ដល់​មហាជន​ដែរ ក៏​ប៉ុន្តែ​គាត់​មិន​បាន​មើល​ស្លាក​គម្រោង បែរជា​នាំ​គ្នា​ដាក់​ការ​សង្ស័យ មិន​សម​ហេតុផល​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ