ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឹ​ម ពិសុទ្ធ ក្លាយជា​កីឡាករ​ខ្មែរ​ដំបូង​គេ​របស់​ភ្នំពេញ​ក្រោ​ន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំខែ នៅ​លី​គ​កំពូល​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែសីហា (CAMBODIAN PREMIER

រាជធានី​ភ្នំពេញ ៖ ទីបំផុត​! ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែសីហា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បាន​ទៅ​លើ​ខ្សែប្រយុទ្ធ​ស្លាប លឹ​ម ពិសុទ្ធ សមាជិក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដោយ​ទទួល​បាន​រង្វាន់​ម៉ូតូ​ថ្មី​សន្លាង​ពី​ក្រុមហ៊ុន Suzuki ក្នុង​ក្រប​ខណ្ឌ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។

បច្ចុប្បន្ន ខ្សែប្រយុទ្ធ​វ័យក្មេង​កំពុង​ឡើង​ជើង​ខ្លាំង លឹ​ម ពិសុទ្ធ របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន
ស៊ុត​បញ្ចូល​ទី​បាន ៥​គ្រាប់​នៅ​ក្នុង​លី​គ​កំពូល​កម្ពុជា និង​ជាប់​ជា​កីឡាករ​ខ្មែរ​លំដាប់​ទី​២ ដែល​ទាត់​បញ្ចូល​ទី​ច្រើន​ជាងគេ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១៧ ចាញ់​តែ​កីឡាករ សា ទី របស់​វិសាខា​, ម៉ាត់ នូ​រុណ របស់​បឹង​កេ​ត និង មិន រតន​: របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ចំនួន​១​គ្រាប់​ប៉ុណ្ណោះ​។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​បេក្ខភាព​កីឡា ៖
ករ​ឆ្នើម​ប្រចាំ​ខែសីហា (Player of the Month) ទាំង​៧​រូប​ដូច​ជា​៖
-​កីឡាករ Gabriel Silva សញ្ជាតិ​ប្រេ​ស៊ី​ល របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ
-​កីឡាករ ម៉ាត់ នូ​រុណ របស់​ក្លិប​បឹង​កេ​ត
-​កីឡាករ ជុង សុខា របស់​ក្លិប​គិរីវង់​សុខ​សែន​ជ័យ
-​កីឡាករ ស៊ូ យ៉ា​ទី របស់​ណា​ហ្គា​វើ​ល​ដ៍

-​កីឡាករ មិន រតន​: របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង
-​កីឡាករ លឹ​ម ពិសុទ្ធ របស់​ក្លិប​ភ្នំពេញ​ក្រោ​ន
-​កីឡាករ សា ទី របស់​ក្លិប​វិសាខា​។

គួរ​បញ្ជាក់​ថា លឹ​ម ពិសុទ្ធ គឺជា​កីឡាករ​ទី​៤ បន្ទាប់​ពី Marcus Haber ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំខែ​កក្កដា​, Takumu Nishihara ឈ្នះ​នៅ​ខែមេសា និង Emmanuel Mbarga ឈ្នះ​នៅ​ខែមីនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ