បេក្ខជនបាល់ទាត់ជម្រើសជាតិត្រូវរត់ឱ្យបាន២០,៥គីឡូម៉ែត្រ/១ម៉ោង បើចង់ជាប់ក្នុងបញ្ជីចុងក្រោយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងក្រុមឈុតធំ និងក្រុមអាយុក្រោម២៣ឆ្នាំ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងក្រុមឈុតធំ និងក្រុមអាយុក្រោម២៣ឆ្នាំ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងក្រុមឈុតធំ និងក្រុមអាយុក្រោម២៣ឆ្នាំ នឹងត្រូវធ្វើតេស្ដល្បឿននៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីចម្រាញ់យកអ្នកអាចរត់បាន២០,៥គីឡូម៉ែត្រក្នុងមួយម៉ោង ចូលក្នុងបញ្ជីចុងក្រោយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិក្នុងខែកញ្ញា នេះ ។ នេះជាការដាក់កំហិតថ្មីមួយក្នុងក្រុមជម្រើសជាតិកម្ពុជា ខណៈកីឡាករណាដែលមិនអាចធ្វើបានទេនោះ ទំនងមិនមានឱកាសជាប់ក្នុងបញ្ជីចុងក្រោយឡើយ។
បើតាមការឲ្យដឹងពីគ្រូបង្វឹកមួយរូប ការតម្រូវឲ្យកីឡាករធ្វើតេស្ដល្បឿននេះ ជាការផ្ដួចផ្ដើមដោយ
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាគឺលោក Keisuke Honda ។ លោកខកចិត្តចំពោះកូនក្រុមដែលធ្វើមិនបានល្អអំឡុងជម្រុះជើងឯកអាស៊ីនៅឥណ្ឌា កាលពីខែមិថុនា ។ ដូច្នេះហើយបានជាលោកតម្រូវឲ្យមានការតេស្ដល្បឿនបែបនេះ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវប៉ះក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ នៅថ្ងៃទី២០ ខែកញ្ញា ខណៈក្រុមឈុតធំកម្ពុជាត្រូវប៉ះបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ហើយការប្រកួតទាំង២នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕
ចែករំលែកព័តមាននេះ