ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោ.កស្តាយ! កូនប្រសាលោកគ្រូ អេ ភូ​ថង បានទទួលមរណភាពហើយ

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក លៀង ប៉​ហេង ដែល​ត្រូវជា​ស្វាមី​របស់​កីឡាការិនី អេ យ៉ា​នុ​ត និង​ជា​កូនប្រសា​របស់​លោកគ្រូ អេ…

រាជធានីភ្នំពេញ ៖ លោក លៀង ប៉​ហេង ដែល​ត្រូវជា​ស្វាមី​របស់​កីឡាការិនី អេ យ៉ា​នុ​ត និង​ជា​កូនប្រសា​របស់​លោកគ្រូ អេ ភូ​ថង បាន​ទទួលមរណភាព​ហើយកាលពីយប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៥ ក្នុងជន្មាយុ២៩ឆ្នាំ ​ដោយ​ជំងឺមហារីក​ពោះវៀន ។ សពបានដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោកគ្រូ អេ ភូ​ថង និង​ក្រុម​គ្រួ​សារបាន​ជួប​ទុក្ខ​ធំ​ផ្ទួន​ៗ​ ។

ជាក់ស្ដែង កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ អំឡុង​ដឹកនាំ​កូន​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​
អាការជំងឺរបស់លោកគ្រូអេ ភូថង បានធ្វើទុក្ខ​ឡើង​វិញបន្ទាប់​ពី​លោក​​វិល​ត្រឡប់​មក​ដល់​
ប្រទេស​កំណើត ​។ គ្រាន់តែ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ភ្លាម លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

បន្ទាប់មកកូនសិស្ស​របស់​លោកគ្រូ អេ ភូ​ថង កីឡាករធឿន ធារ៉ា ​បាន​រងរបួស​ពេល​ទៅ​លេង​បាល់ទាត់​មិត្តភាព​ដើម្បី​សប្បុរសធម៌​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ ដោយសារត្រូវសម្រាក​ច្រើន​ថ្ងៃ​ដើម្បី​ព្យាបាល​របួស​។

នៅ​ខណៈ​ពេល​នេះ លោក លៀង ប៉​ហេង ដែល​ត្រូវជា​ស្វាមី​របស់​កីឡាការិនី អេ យ៉ា​នុ​ត
និង​ជា​​កូន​ប្រសា​របស់​លោកគ្រូ អេ ភូ​ថង បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ដោយ​ជំងឺមហារីក​ពោះវៀនក៏បាន​ទទួលមរណភាព​នៅ​យប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៥ នៅមន្ទីរពេទ្យ​ប្រទេស​ថៃ​​។

គួរឱ្យដឹងផងដែរថា លោក លៀង ប៉​ហេង ជា​មន្ត្រី​នគរបាល​ម្នាក់បានរៀបការជាមួយកូន
ស្រីច្បងលោកគ្រូអេ ភូថង គឺកីឡាការិនី អេ យ៉ា​នុ​ត កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២១
បន្ទាប់​ពី​បាន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។ អ្នក​ទាំង​ពីរ​
ទទួល​បានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​នៃអាពាហ៍ពិពាហ៍ ។

កោះសន្តិភាពសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារលោកគ្រូអេ ភូថង និងសូមឱ្យវិញ្ញាណក្ខន្ធ
លោក លៀង ប៉​ហេង បានទៅចាប់កំណើតក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ