ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

7 ឆ្នាំ មុន

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កំពុង​ធ្វើ​ឲ្យ​មនុស្ស​ពេញវ័យ​ជា​ច្រើន​ទៅ​ជា​ពិការ​ភាព និង​ក្លាយទៅជា​ឃាតករ​សម្លា.ប់​មនុស្ស​ច្រើន​ជាងគេ ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក
ទទួលទាន​ស្រា​និង​បារី​ច្រើន​ពេក គឺជា​

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កំពុង​ធ្វើ​ឲ្យ​មនុស្ស​ពេញវ័យ​ជា​ច្រើន​ទៅ​ជា​ពិការ​ភាព និង​ក្លាយទៅជា​ឃាតករ​សម្លាប់​មនុស្ស​ច្រើន​ជាងគេ ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក
ទទួលទាន​ស្រា​និង​បារី​ច្រើន​ពេក គឺជា​កត្តា​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយសារ​តែ​ការ​ហូរ​ឈាម ។ ការ​កើត​មាន​ជំងឺលើសឈាម ក៏​ជា​កត្តា​ចម្បង​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​នេះ​ផង​ដែរ ។

ជំងឺ​នេះ​កើតឡើង​ដោយសារ​តែ​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល​នៅ​ផ្នែក​ណាមួយ រង​ការ​ស្ទះ​ជិត​ឬ​រួម​តូច ជា​ហេតុ​នាំ​ឲ្យ​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​យ៉ាង​ធ្ងន់ធ្ងរ ។ ចំពោះ​រោគ​សញ្ញា​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អាច​នឹង​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត អាស្រ័យ​ទៅ​តាម​ប្រភេទ​របស់​វា កន្លែង​នៃ​ខួរក្បាល​ដែល​​រង​ការ​ប៉ះពាល់ និង​រយៈពេល​នៃ​ការ​ខូចខាត​ផង​ដែរ ។

សញ្ញា​ព្រមាន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​កើតឡើង​ញឹកញាប់​បំផុត​មាន ៖
-​ស្ពឹក​នៅ​ដៃ ជើង ឬ​មុខ ជា​ពិសេស​មួយ​ចំហៀង​ខ្លួន​តែ​ម្តង ។
-​ពិបាក​ក្នុង​ការ​ដើរ បាត់បង់​លំនឹង ។
-​ពិបាក​និយាយ និង​ពិបាក​យល់​ថា នរណា​កំពុង​តែ​និយាយ​អ្វី ។
-​ពេល​លើកដៃ​ទាំង​ពីរ​ឡើង គឺ​ពិបាក​ទប់​ណាស់ ឬ​ងាយ​នឹង​ធ្លាក់​ចុះ​វិញ ។
-​សំឡេង​ដែល​អ្នកជំងឺ​និយាយ​គឺ​ចម្លែក ឬឮ​សូ​ឡុ​ល​ៗ ។

បើសិនជា​អ្នក​សង្កេត​ឃើញ​សញ្ញា​មួយ​នៃ​សញ្ញា​ខាងលើ អ្នក​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ឬ​រថយន្ត​សង្គ្រោះ​បន្ទាន់ ។ លើស​ពី​នេះ​ទៀត ការ​ព្យាបាល​មួយ​ចំនួន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អាច​មាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ចេញ​រោគ​សញ្ញា​បាន​៣​ទៅ​៤​ម៉ោង ។ អ្នក​ក៏​គួរតែ​ចង​ចាំ​ថា ការ​ធ្វើទុក្ខ​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​រោគ​សញ្ញា​របស់​វា​គឺ​កើតឡើង​ភ្លាម​ៗ​តែ​ម្តង ។ ដូច្នេះ​បើសិនជា​អ្នកមាន​រោគ​សញ្ញា​ព្រមាន​មួយ​ឬ​ច្រើន​ខាងលើ​នេះ​រយៈពេល​ច្រើន​ជាង​ពីរ​បី​នាទី សូមកុំ​រង់ចាំ​វា​ធ្វើទុក្ខ​ខ្លាំង​អី ចូរ​ស្វែងរក​ការ​ព្យាបាល​ភ្លាម​ៗ ៕