ចាប់ខ្លួនជននាំស្ត្រីខ្មែរទៅធ្វើពេស្យានៅជប៉ុន
រាជធានីភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់ និងខ្មែរ២នាក់ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ បានត្រូវនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
រាជធានីភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់ និងខ្មែរ២នាក់ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ បានត្រូវនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
រាជធានីភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់ និងខ្មែរ២នាក់ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ បានត្រូវនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីជួញដូរមនុស្សទៅប្រទេសជប៉ុន ។
ជនដែលត្រូវបានឃាត់ខ្លួននេះមាន ៖
១-ឈ្មោះ FUKUI SUSUMU ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិជប៉ុន
២-ឈ្មោះ អេង ចាន់ឌី ហៅ ខេន ឌី ភេទប្រុស អាយុ៣០ឆ្នាំ និង
៣-ឈ្មោះ លឹម លក្ខិណា ហៅណែត ភេទស្រី អាយុ២៨ឆ្នាំ ។
ការឃាត់ខ្លួនជនទាំង៣នាក់នេះ សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានជាផ្លូវការដល់អ្នកសារព័ត៌មានទេ តែទោះជាយ៉ាងណានៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា កាលក្នុងអំឡុងឆ្នាំ២០១៦ មានបុរសជនជាតិជប៉ុនម្នាក់ជាថៅកែភោជនីយដ្ឋានជប៉ុនមួយនៅកម្ពុជា បានអូសទាញនារីខ្មែរចំនួន១០នាក់យកទៅធ្វើការនៅប្រទេសជប៉ុន ដោយអះអាងថា ទទួលបានប្រាក់ខែពី៣.០០០ទៅ៥.០០០ដុល្លារអាមេរិក ។
ប្រភពព័ត៌មានបន្តថា ពេលនិយាយត្រូវរ៉ូវគ្នាហើយ ជនជាតិជប៉ុននោះបានឲ្យនារីទាំង១០នាក់នោះខ្ចីប្រាក់មុនក្នុងម្នាក់៥០០ដុល្លារ សម្រាប់ទុកឲ្យម្តាយឪពុកប្រើប្រាស់ក្នុងជីវភាពគ្រួសារ ។ លុះពេលទៅដល់ប្រទេសជប៉ុន ពួកនាងត្រូវបានគេបង្ខាំងទុកមួយកន្លែង និងបានដកហូតយកលិខិតឆ្លងដែន ហើយបង្ខំឲ្យធ្វើជាស្ត្រីបម្រើផ្លូវភេទ ។
ពេលនោះ ដោយសារម្នាក់ៗបានធ្លាក់ខ្លួនទៅជាស្រី្តពេស្សា ក៏ខិតខំប្រឹងប្រែងរកមធ្យោបាយទាក់ទងទៅស្ថានទូតខ្មែរប្រចាំនៅជប៉ុន និងបានទូរសព្ទ័ផ្តល់ព័ត៌មានមកក្រុមគ្រួសារ ដើម្បីឲ្យដឹងពីការចាញ់ល្បិចកលជនបោកប្រាស់នាំទៅធ្វើស្រី្តពេស្សានៅជប៉ុន ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនទាំង៣នាក់ខាងលើនៅរាជធានីភ្នំពេញ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។
ទាក់ទងនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍តាមទូរស័ព្ទយ៉ាងខ្លីថា ជនសង្ស័យទាំង៣នាក់នេះគឺពិតជាអ្នកដើរជ្រើសរើសនារីចំនួន១០នាក់ពីស្រុកខ្មែរ នាំទៅឲ្យគ្នាគេនៅជប៉ុនមែន ។ ដូច្នេះ ជនទាំង៣នាក់នេះហើយដែលជាមនុស្សទី១ ផ្តើមគំនិតក្នុងការប្រព្រឹត្តបទល្មើសជាក់ស្តែងនៅស្រុកខ្មែរ ដែលសមត្ថកិច្ចត្រូវតែចាប់ខ្លួនដើម្បីដោះស្រាយទៅតាមច្បាប់៕
ចែករំលែកព័តមាននេះ