ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទើ.យ​នេះ​មិនធម្មតា​ទេ! ចាប់បាន​ទើប​ដឹង​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភព​​ពី​មន្ត្រី​កងរា​ជអាវុធហត្ថ​បានឱ្យ​​ដឹង​​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន នៃ​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​សង្ស័យ​ថា ជា​មេខ្លោង​រត់ពន្ធ​ថ្នាំ​ញៀន​​ខុស​ច្បាប់ កាលពី​វេលា​ម៉ោង​១២​ និង​

ខេត្តបាត់ដំបង ៖ ប្រភព​​ពី​មន្ត្រី​កងរា​ជអាវុធហត្ថ​បានឱ្យ​​ដឹង​​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​សង្ស័យ​ថា ជា​មេខ្លោង​រត់ពន្ធ​ថ្នាំ​ញៀន​​ខុស​ច្បាប់ កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលងអ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៤​ កុម្ភ​: ស្ថិត​​នៅ​តាម​ផ្លូវ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ព្រមទាំង​​រឹបអូស​ថ្នាំ​ញៀនបាន​យ៉ាង​​ច្រើន ​។

សេចក្ដី​រាយ​ការ​ណ៍​​​​​ថា ជនសង្ស័យ​ទាំង​២​នាក់ ​ម្នាក់​​ឈ្មោះ​វ៉ា ស៊ី​ថា​រ៉េ​ន ហៅអ៊ួ​ក ប្រុសតែងស្រី ​អាយុ​៣៧​ឆ្នាំ​​ និង​២​-​ឈ្មោះ​​វោ វុ​ទ្ធី ហៅ​វី ​​អាយុ​​២៨​ឆ្នាំ ​។ នៅ​ពេល​ឃាត់ខ្លួន​ភ្លាម​ៗ មន្ត្រី​ជំនាញ​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ICE(​ម៉ា​ទឹកកក​)​ទម្ងន់​០,៤៤​ក្រាម និង​ម៉ូតូ​ម៉ាកឃ្លីក​មួយ​គ្រឿង ​ពី​ជនសង្ស័យ​ទាំង​២​នាក់ ហើយ​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​សួ​រ​នាំ ​។

ក្រោយ​ពី​សួរ​នាំ នៅ​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤​ កុម្ភ​:​ ដដែល កម្លាំង​ជំនាញ​ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ផង បាន​ចុះ​ទៅ​​ឆែកឆេរ​លំនៅ​ឋាន​របស់​ឈ្មោះ​វ៉ា ស៊ី​ថា​រ៉េ ហៅ​អ៊ួ​ក នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​។ ​ការ​ចុះ​ឆែកឆេរ​នេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ICE(​ម៉ា​ទឹកកក​)​ចំនួន​១៤​កញ្ចប់​ធំ មាន​ទម្ងន់​៤៦៩,៤៤​ក្រាម ដកហូត​ម៉ូតូ​ម៉ាក​ឃ្លី​កមួយ​គ្រឿង ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​សម្ភារ​​មួយ​ចំនួន​ទៀត​។

ពេល​នេះ​ជ ន​ទាំង​២​នាក់​ដែល​គេ​សង្ស័យ​ជា​មេខ្លោង​រត់ពន្ធ​ថ្នាំ​ញៀន កំពុង​ត្រូវ​មន្ត្រី​ជំនាញ​ឃាត់ខ្លួន និង​កំពុង​សួរនាំ​នៅ​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ។