ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​សមា​គម​​សប្បុរស​ជន​ខ្មែរ​​នៅ​រដ្ឋ​ហាវ៉ៃជូនគ្រួសារ​ក្រីក្រប្តីស្លា.ប់

13 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ប្រាក់​១០០ដុល្លារ​​ស្មើ​នឹង​៤០ម៉ឺន​​ ២ពាន់​រៀល ត្រូវ​​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​នាំ​យក​ទៅ​ប្រគល់ជូន​ប្រពន្ធ​សព​​បុរស​​ស្លា.ប់​ដោយ​សារ​​លង់ទឹក​ ខណៈ​ចុះ​ដក​ព្រលិត​ ដើម្បី​​យក​ទៅ​​លក់​ចិញ្ចឹម​ប្រពន្ធ​កូន ។
ការប្រគល់​​អំណោយ​​កាលពី​រសៀល​ថ្ងៃទី​២៧ មករា ​នៅ​ភូមិ​ដំណាក់​កី ឃុំ​​ជើង​គ្រាវ ស្រុក​រលា​ប្អៀរ ។ ចូល​រួមប្រគល់​អំណោយ​នេះ​មាន​លោក​មេ​ភូមិ​ ក្រុមប្រឹក្សាឃុំ និង​មេ​ប៉ុសិ៍្ត

ខេត្ត​កំពង់ឆ្នាំង ៖ ប្រាក់​១០០ដុល្លារ​​ស្មើ​នឹង​៤០ម៉ឺន​​ ២ពាន់​រៀល ត្រូវ​​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​នាំ​យក​ទៅ​ប្រគល់ជូន​ប្រពន្ធ​សព​​បុរស​​ស្លាប់​ដោយ​សារ​​លង់ទឹក​ ខណៈ​ចុះ​ដក​ព្រលិត​ ដើម្បី​​យក​ទៅ​​លក់​ចិញ្ចឹម​ប្រពន្ធ​កូន ។
ការប្រគល់​​អំណោយ​​កាលពី​រសៀល​ថ្ងៃទី​២៧ មករា ​នៅ​ភូមិ​ដំណាក់​កី ឃុំ​​ជើង​គ្រាវ ស្រុក​រលា​ប្អៀរ ។ ចូល​រួមប្រគល់​អំណោយ​នេះ​មាន​លោក​មេ​ភូមិ​ ក្រុមប្រឹក្សាឃុំ និង​មេ​ប៉ុសិ៍្ត​ ។

លោក​ពុំ ​ពេជ ប្រធាន​ភូមិ​ដំណាក់កី​​ឱ្យដឹង​ថា គ្រួសារ​នេះ​ក្រីក្រ​ខ្លាំង​ណាស់ មានដីស្រែ​បន្តិច​បន្តួច​​​ក្នុងមួយ​ឆ្នាំ ធ្វើបាន​ផលស្រូវ​១០តៅ​ប៉ុណ្ណោះ ។ ប្តី​ឈ្មោះ​ម៉ាង ជ្រី អាយុ​៣៥​ឆ្នាំ​ដោយ​សារតែជីវភាព​ក្រីក្របាន​ដើរ​ដកព្រលិតលក់​​យក​ប្រាក់ទិញ​អង្ករ​ចិញ្ចឹម​គ្រួសារ ដែលមាន​កូនស្រី៣​នាក់ ក្នុងនោះកូនបង​អាយុ១០​ឆ្នាំ ។ ចំណែក​ប្រពន្ធ​នៅផ្ទះ​មើល​កូន​និង​ខ្លះ​ឆ្លៀតទៅ​ជួយ​ដក​ព្រលិត​ជា​មួយ​ឪពុក ។ ជា​គ្រោះ​​អកុ​សល​កាល​ពីព្រឹក​ថ្ងៃទី២៤ មករា បុរស​ជាប្តីបាន​ខ្យល់គរ​លង់​ទឹក​ស្លាប់ ខណៈ​​ដក​ព្រលិត​នៅក្នុង​បឹង ។ សព​​ត្រូវ​បានរកឃើញ និងដឹកមក​ផ្ទះវិញទាំង​យប់ ។

​លោក​មេភូមិបញ្ជាក់​​​ថា ថ្ងៃ​ធ្វើ​បុណ្យ​សព​បុរស​រង​គ្រោះ​នោះ​មាន​អ្នក​ជិត​ខាង​អា​ណិត​ចូល​បុណ្យ​ខ្លះជា​ស្រូវ​ ខ្លះ​ជា​អង្ករ​បាន​សរុបស្រូវ​២០​ថាំង និងអង្ករ​៦០គីឡូ​ក្រាម ​និងលុយ​ជាង​២០ម៉ឺន​រៀល ។ ​ស្ត្រី​ឈ្មោះ​ដួង ធឿន ជា​ប្រពន្ធ​​បាន​លើក​ដៃ​សំពះ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សប្បុ​រសជន​ដែលបានជួយឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​ដែលជួបការ​ខ្វះ​ខាត​នេះ​ ។​​ គាត់បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិក្នុង​លោក​ជួយ​បីបាច់​ថែរក្សា​ដល់​សប្បុ​រសជន​ និងក្រុម​គ្រួសារ​ជួបពុទ្ធពរ​ទាំង៤​ប្រការ​​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕