ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត ដឹកនាំដោយសេង សិរីបុត្រ អភិបាលរងខេត្តកំពត អមដំណើរសាលាដំបូងខេត្ត រួមទាំងប្រធានមន្ទីររៀបចំដែនដី និងលោកប្រធានមន្ទីរធនធានទឹក អាជ្ញាធរស្រុកទឹកឈូ រួមទាំងកម្លាំងប្រដាប់អាវុធមន្ត្រីជំនាញបានប្រើប្រាស់គ្រឿងចក្រចំនួន៤គ្រឿង កាយនិងវាយកម្ទេចរបងបេតុង និងកន្លែងអាហារដ្ឋានទំនើបមួយនៅជាប់មាត់ព្រែក ស្ថិតនៅក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

អាជ្ញាធរខេត្តស្រុកពិតជាបានប្រើប្រាស់គ្រឿងចក្រវាយកម្ទេចពិតមែន កាលពីព្រឹកថ្ងៃទី29 ខែសីហាឆាំ្ន2022 ប៉ុន្តែជាទូទៅគេងឿងឆ្ងល់ថា របងបេតុងបានប្រើប្រាស់គ្រឿងចក្រវាយកម្ទេចហើយ នៅឡើយវិឡាភ្លោះចំនួន2នៅក្នុងដីរៀបរបងហ៊ុមពទ្ធ័ជុំវិញតែមួយជាប់និងរបងបេតុងទីស្នាក់ការកងទ័ពជើងទឹកប្រចាំទិសកំពតកែប មកដល់ព្រឹកថ្ងៃទី31ខែសីហាឆាំ្ន2022នេះ គឺមិនបានវាយកម្ទេចចោលទេ ។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី31សីហា ដដែល ក៏បានមានប្រសាសន៍នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកទឹកឈូថា មិនទុកឱ្យមនុស្ស3-4-10នាក់ហ៊ុម
ពទ្ធ័យកដីមាត់ព្រែក ធ្វើឱ្យខាតប្រយោជន៍គេអស់មួយខេត្តទេ ដីរដ្ឋត្រូវដកអោយទៅរដ្ឋវិញ។

ឯកឧត្តមម៉ៅ ធនិន មានប្រសាសន៍ថា ដីតាមបណ្ដោយមាត់ព្រែកចាប់ពីស្នាក់ការកងទព័ជើងទឹក រហូតដល់ផ្ទះលោកស្នងការមានប្រវែង2ពាន់ម៉ែត្រ ធ្វើជាកន្លែងប្រណាំងទូកខ្នាតធំនៅពេលខាងមុខ ។ ឯកឧត្តមម៉ៅ ធនិន បានមានប្រសាសន៍ទៀតថា លោកគ្រូ អ្នកគ្រូ រួមទាំងមន្ត្រីថ្នាក់ស្រុក ខេត្ត ត្រូវពាក់អាវកត្រង់និងស្លៀកខោថ្នេរ5ទាំងអស់គ្នា ។

ប្រជាពលរដ្ឋជាទូទៅ ក៏កំពុងរង់ចាំមើលថា តើវិឡាភ្លោះទុកនៅធ្វើអ្វីទៀតមានសញ្ញាបាញ់ថ្នាំសម្គាល់អោយរុះរើ មិនព្រមវាយកម្ទេចចោលមានន័យថា ផ្ទុយនិងប្រសាសនន៍អភិបាលខេត្តកំពតមែនទេ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។







ចែករំលែកព័តមាននេះ