ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup 2022 ៖ គោព្រៃ​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ក្រុម​ការពារ​ជើងឯក

3 ឆ្នាំ មុន
  • ភ្នំពេញ

​ទីក្រុងបាងកក ៖ ក្រុម​គោព្រៃ​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ក្រុម​ការពារ​

​ទីក្រុងបាងកក ៖ ក្រុម​គោព្រៃ​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ក្រុម​ការពារ​ជើងឯក​ដំរី​សឹក​ថៃ និង​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី និង​ក្រុម Play off ១​ក្រុម​ទៀត ដែល​អាច​ជា​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ឬ​ប្រ៊ុ​យ​ណេ​រ នៃ​ការ​ចាប់ឆ្នោត​វគ្គ​ចែក​ពូ​ល AFF MITSUBISHI ELECTRIC 2022 ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​បាំង​កក នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា​នេះ​។

ចំណែក​លទ្ធផល​ការ​ចាប់ឆ្នោត​មួយ​ពូ​ល​ទៀត​វិញ គឺ​ពូ​ល B មាន​ដូច​ជា​ក្រុម​ជម្រើសជាតិ​វៀតណាម ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា សិង្ហ​បុរី និង​ឡាវ​។ ការ​ប្រកួត​វគ្គ​ចែក​ពូ​ល នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត Home-Away ដូច​កាលពី​ឆ្នាំ​២០១៨​ដែរ​។ កាលបរិច្ឆេទ​ប្រកួត​ព្រឹត្តិការណ៍​ទាំងមូល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។

គួរ​រំលឹក​ផង​ថា ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​តំបន់​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩៦ ដោយ​គេ​ស្គាល់​ថា AFF Tiger Cup លុះ​រហូត​ដល់​ឆ្នាំ​២០០៧ បាន​ប្ដូរ​មក​ជា AFF Championship បាន​មួយ​រដូវ​កាល​ក៏​ប្ដូរ​ទៅ​ជា AFF Suzuki Cup និង​ចុង​ក្រោយ​នៅ​ឆ្នាំ​២០២២​នេះ ធ្វើការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ជា AFF MITSUBISHI ELECTRIC ។

ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្ដង ហើយ​ក្រុម​ជម្រើសជាតិ​ថៃ​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​លើក​ចុង​ក្រោយ AFF Suzuki Cup 2020 នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​ក្រុម​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​រហូត​ដល់ ៦​លើក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាស៊ី​អាគ្នេយ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ