ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ខែមីនា ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ខែមីនា ឆ្នាំ​២០២៣ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)​អនុញ្ញាត​ជា​ផ្លូវការ​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​CAMSOC ចុះ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០២២​ឱ្យ​ដឹង​ថា សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​CAMSOC​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឱ្យ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣​នៅ​រាជធានី​ភ្នំពេញ ។ មិនតែប៉ុណ្ណោះ​CAMSOC​បានឱ្យ​សហព័ន្ធ​សាមី​រៀបចំ​បទបញ្ជា​ការ​ប្រកួត​ជា​ភាសា​អង់គ្លេស ដោយ​សហការ​ជាមួយ​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់​គម្រោង​ចំណាយ​និង​ធ្វើ​របាយការណ៍​ជូន​CAMSOC​ក្រោយ​បញ្ចប់​ការ​ប្រ​កូត​។

លោក អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​គឺជា​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ជាមួយបណ្ដា​​ប្រទេស​ក្នុង​តំបន់ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ។ ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​មាន​ទាំងអស់​ចំនួន​៣០​។

គួរ​រំលឹក​ផង​ដែរ​ថា សម្រាប់​ការ​ប្រកួត​កីឡាស៊ី​ហ្គេ​ម​លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​មក​ធ្វើ​នាឆ្នាំ​២០២២)​នៅ​ប្រទេស​វៀតណាម ដែល​ទើបតែ​បាន​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ ក្នុង​នោះ​មេដាយមាស​ចំនួន​៣​គ្រឿង មេដាយ​ប្រាក់​ចំនួន​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​៩​គ្រឿង សរុប​១៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ