គ្រូប្រដាល់សកលជម្រើសជាតិកម្ពុជា ប្ដូរយុទ្ធសាស្ត្របង្ហាត់កីឡាករ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រូប្រដាល់សកលជម្រើសជាតិថ្មីរបស់កម្ពុជា លោក Kassymhanov Berikbol
រាជធានីភ្នំពេញ ៖ គ្រូប្រដាល់សកលជម្រើសជាតិថ្មីរបស់កម្ពុជា លោក Kassymhanov Berikbol
រាជធានីភ្នំពេញ ៖ គ្រូប្រដាល់សកលជម្រើសជាតិថ្មីរបស់កម្ពុជា លោក Kassymhanov Berikbol Amantayevich បានប្ដូរយុទ្ធសាស្ត្រក្នុងការបង្វឹកដល់កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់សហព័ន្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានដាក់គោលដៅក្នុងការធ្វើយ៉ាងណាយកឲ្យបានមេដាយមាសយ៉ាងហោចណាស់១គ្រឿងក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ ជាមួយគ្នានោះ សហព័ន្ធក៏ទទួលបានការជួយជ្រោមជ្រែងក្នុងការនាំយកគ្រូបង្វឹកខាងលើមកបង្ហាត់ដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាននិយាយថា គ្រូបង្វឹកថ្មីមានកម្រិតបច្ចេកទេសក្នុងការបង្ហាត់ល្អ។
គ្រូបង្វឹករូបនេះបានបង្ហាត់ស្របតាមបច្ចេកទេសស្តង់ដារអន្តរជាតិ។ កត្តាដែលលោកមើលឃើញ និងវាយតម្លៃបាននោះគឺថា គ្រូបង្វឹកថ្មីមានសមត្ថភាពពិតៗក្នុងការផ្ទេរបច្ចេកទេសដល់សិស្សគឺកីឡាករកីឡាការិនីទាំងអស់នាពេលបច្ចុប្បន្ន។បង្ហាត់ឲ្យយល់ និងចេះដកពីការវាយខ្លីមកវាយវែងដែលចំណុចនេះគឺកីឡាករ កីឡាការិនីអន្តរជាតិប្រើប្រាស់ ។ លោកអគ្គលេខាធិការបន្តថា បើតាមការយល់ឃើញរបស់គ្រូបង្វឹកផ្សេងៗពួកគាត់ទទួលស្គាល់ថា គ្រូបង្វឹកថ្មីរបស់យើងបង្ហាត់ល្អ។
ដោយក្នុងនោះគេឃើញថា ពួកគាត់ធ្លាប់ទៅហាត់នៅប្រទេសថៃគឺពួកគាត់បានរាយការណ៍មកថា ការបង្វឹកគឺដូចទៅនឹងស្តង់ដារអន្តរជាតិដែលកីឡាករទាំងអស់ធ្លាប់ហាត់នៅថៃដែរ។ បើនិយាយពីលទ្ធផលបច្ចេកទេសវិញគឺយើងឃើញថា ពួកគាត់ប្លែកច្រើន ។ ជាពិសេសនោះកាលពីមុនកីឡាករយើងវាយខ្លី ប៉ុន្តែពេលនេះអាចវាយវែងបាន។
ការផ្លាស់ប្ដូរបច្ចេកទេសនេះមានសារសំខាន់ណាស់ព្រោះការវាយវែងនេះគឺជាបច្ចេកទេសរបស់កីឡាករកម្រិតខ្ពស់អន្តរជាតិដូចជាថៃ កាហ្សាក់ស្ថាន រុស្ស៊ី និងគុយបា ជាដើម ។ មែនទែនទៅការចេញវែងនេះវាមានសារសំខាន់បើទោះវាមានផលលំបាកសម្រាប់កីឡាករយើងសមទៅតាមហ្នឹងក៏ដោយ ត្រូវតែឲ្យពួកគាត់ហ្វឹកហាត់ដែរព្រោះថាបើប្រកួតដូចពួកគាត់ហាត់រៀនពីមុន វាពិបាកនឹងទទួលបានជោគជ័យណាស់ ៕
ចែករំលែកព័តមាននេះ