លីគកំពូលអ៊ុយក្រែនដំណើរការឡើងវិញ តែប្រព្រឹត្តទៅដោយមិនរលូនពេញលេញ
អ៊ុយក្រែន ៖ បាល់ទាត់លីគកំពូលអ៊ុយក្រែន (Ukrainian Premier League) បានបើកដំណើរការប្រកួត
អ៊ុយក្រែន ៖ បាល់ទាត់លីគកំពូលអ៊ុយក្រែន (Ukrainian Premier League) បានបើកដំណើរការប្រកួត
អ៊ុយក្រែន ៖ បាល់ទាត់លីគកំពូលអ៊ុយក្រែន (Ukrainian Premier League) បានបើកដំណើរការប្រកួតរបស់ខ្លួនឡើងវិញហើយ សម្រាប់រដូវកាលថ្មី ២០២២-២៣ កាលពីសប្តាហ៍មុន។ ក្រោយត្រូវបានរំសាយនៅពាក់កណ្តាលទីដោយគ្មានម្ចាស់ជើងឯក កាលពីរដូវកាលមុន ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ គួររំលឹកថា ប្រធានាធិបតីអ៊ុយក្រែនជ្រើសថ្ងៃពិសេស ដើម្បីដំណើរការលីគបាល់ទាត់ឡើងវិញ
បើទោះយ៉ាងណា គេសង្កេតថា ការប្រកួតមួយចំនួនប្រព្រឹត្តទៅដោយមិនរលូត និងសុវត្ថិភាពពេញលេញឡើយ។ ជាក់ស្តែងការប្រកួតរវាងក្រុម Rukh Lviv និង Metalist Kharkiv កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ បានចំណាយពេលជាង៤ម៉ោងសម្រាប់ជំនួបនេះ ដែលច្រើនជាង២ដងនៃការប្រកួតធម្មតា។ បន្ទាប់ពីត្រូវបានផ្អាករហូតដល់៤ដង ដោយសារស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើង ប្រាប់ពីការវា.យប្រហារតាមអាកាសរបស់រុស្ស៊ី។ ហើយបង្ខំឱ្យគ្រប់គ្នាចាកចេញពីទីលានទៅកាន់លេណដ្ឋានការពារគ្រាប់ នៅឯកីឡដ្ឋាន Skif ក្នុងទីក្រុង Lviv ។ មុនពេលបញ្ចប់ទៅដោយក្រុមភ្ញៀវ Metalist Kharkiv ឈ្នះក្នុងលទ្ធផល ២-១។
បើយោងតាមការបញ្ជាក់ពីអ្នកតំណាងនៃលីគកំពូលអ៊ុយក្រែន (UPL) បានប្រាប់ CNN ថាការប្រកួតរដូវកាល ២០២២-២៣ វិធានការសុវត្ថិភាពគឺជាអាទិភាពចម្បង ដោយយោងតាមពិធីសារសុវត្ថិភាពជាច្រើនដែលដាក់ចេញ។ ក្នុងនោះរួមទាំងតម្រូវការរាល់កីឡដ្ឋានទាំងអស់ត្រូវតែមានលេណដ្ឋានការពារគ្រាប់ រួមនឹងបំពាក់ស៊ីរ៉ែនប្រកាសអាសន្ន ដើម្បីការពារការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។
គួរបញ្ជាក់ថា ក្រុម Zorya Luhansk កំពុងកាន់កាប់តំណែងកំពូលតារាងបណ្តោះអាសន្ន ក្រោយដំណើរការប្រកួតបាន២សប្តាហ៍រួចមកហើយ។ ដោយឈ្នះទាំង២ប្រកួតតែម្តង និងតាមពីក្រោយដោយក្រុម Kolos Kovalivka, Oleksandriya និង Veres Rivne ដែលមាន៦ពិន្ទុពេញដូចគ្នា ខុសតែចំនួនគ្រាប់បាល់ចំណេញ៕ (ដកស្រង់ចេញពី Inside The Games)
ចែករំលែកព័តមាននេះ