ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​អាជ្ញាកណ្តាល​កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វាយកូន​ឃ្លី​លើ​តុ​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​អាជ្ញា

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វាយកូន​ឃ្លី​លើ​តុ​កម្ពុជា បាន​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​អាជ្ញាកណ្តាល​កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជាបង្រៀន​ដោយ​អ្នកជំនាញ​មក​ពី​សហព័ន្ធ​កីឡា​វាយ
កូន​ឃ្លី​លើ​តុ​អន្តរជាតិ ត្រៀម​ការ​ប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា​។

លោក​ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​មាន​ប្រសាសន៍​ថា
ការ​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​អាជ្ញាកណ្តាល​កីឡាវាយកូនឃ្លីលើតុ​កម្រិត​អន្តរជាតិ​នេះ​ជា​ផែនការមេ​របស់​លោកនាយ​ឧត្តមសេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ក្នុង​ការ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល​កម្ពុជា​ឲ្យ​ក្លាយជា​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​ដើម្បី​ត្រៀមខ្លួន​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ការ​ប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​បន្ត​ថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៣៥ នាក់ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២២ បង្រៀន​ដោយ​អ្នកជំនាញ​កីឡា​ប្រភេទ​នេះ​មក​ពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ​តែ​ម្តង ។ ចំពោះ​សិក្ខាកាម​ទាំងអស់​បាន​មក​សិក្សា​វគ្គនេះ​មាន​សិទ្ធិ​ធ្វើ​ជា​អាជ្ញាកណ្តាល​ព្រឹ​តិ្ត​ការណ៍​ការ​ប្រកួត​កីឡា​SEAGAMES2023​លើក​ទី​៣២​នៅ​ប្រទេស​កម្ពុជា ចំណែក​អ្នក​មិន​បាន​ចូលរួម​សិក្សា​វគ្គ​នេះ មិន​អាច​ក្លាយជា​អាជ្ញាកណ្តាល​ឡើយ​។

ក្នុង​ចំណោម​សិក្ខាកាម​ចំនួន​៣៥​នាក់​មាន​សិក្ខាកាម​ចំនួន​៩​នាក់​ធ្វើការ​ប្រឡង​ចូលរួម​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​នេះ​បង្ហាញ​ថា សហព័ន្ធ​កីឡា​វាយកូន​ឃ្លី​លើ​តុ​កម្ពុជា នឹង​មាន​លទ្ធភាព​ខ្លាំង​ក្នុង​ការ​បង្កើត​ធនធានមនុស្ស​របស់​ខ្លួន ជា​ពិសេស​កីឡាករ​-​កីឡាការិនី​ឆ្នើម និង​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ