ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត ដឹកនាំដោយលោកសេង សិរីបុត្រ អភិបាលរងខេត្តកំពត រួមទាំងអាជ្ញាធរស្រុកទឹកឈូ មាននគរបាលស្រុក និងកងកំលាំងកងរាជអាវុធហត្ថ កាលពីព្រឹកថ្ងៃ២៩សីហា បានប្រើប្រាស់គ្រឿងចក្រវាយ និងវាយកម្ទេចរបងបេតុងរួម និងសំណង់នៅតាមបណ្ដោយព្រែកហូរចុះទៅសមុទ្រ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។
តាមការចង្អុលបង្ហាញពីលោកសេង សិរិបុត្រ អភិបាលរងខេត្តអោយក្រុមការងារចុះមកវាយរបងបេតុង និងសំណង់ ដែលត្រូវវាយចោលនោះ ចាប់ពីទីស្នាក់ការកងទ័ពជើងទឹកប្រចាំទិសកំពតកែប។ រហូតទៅដល់ស្ពានកំពង់ទ្រៀក ជាប់និងដីសង្កាត់កំពង់កណ្ដាល ក្រុងកំពត ដែលមានចម្ងាយជាប់2ពីគីឡូ។
លោកសេងសិរីបុត្រ បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៩ សីហា នេះថា អាជ្ញាធរខេត្តស្រុកធ្លាប់បានជួនដំណឹងដល់ម្ចាស់សំណង់សង់តាមបណ្ដោយព្រែកនេះជាច្រើនដងហើយ អោយមានការរុះរើដោយខ្លួនឯង។ ប៉ុន្តែម្ចាស់សំណង់មិនព្រមរុះរើតាមការកំណត់ថ្ងៃរបស់រដ្ឋបាលខេត្តកំពតទេ ។
លោកសេង សិរីបុត្រ និយាយថា ការវាយកម្ទេច និងឈូសឆាយសំណង់នៅតាមបណ្ដោយព្រែកភ្ជាប់ពីកំពង់បាយថ្ងៃនេះ គឺត្រូវបានបញ្ចប់នៅថ្ងៃទី២៩ សីហា ថ្ងៃដដែល និងគ្រឿងចក្រកំពុងយកសំណង់បាក់បែកចេញពីកន្លែងមាត់ព្រែក ដើម្បីរៀបចំប្រណាំងទូក នាថ្ងៃខាងមុខ ។
ចែករំលែកព័តមាននេះ