ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

3​ថ្ងៃចូលឆ្នាំចិន មាន​​អ្នក​ទៅ​កម្សាន្ត​មាត់សមុទ្រ​ចំនួន​…

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​២៩ មក​រា នៅ​តាម​តំបន់​រមណីយដ្ឋាន ភោជ​នីយដ្ឋាន​ដែល​ជា​កន្លែង​កម្សាន្ត​នានា នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មាន​ចំនួន​៨៣.០០០​នាក់​គឺ​កើន​១២,​

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​២៩ មក​រា នៅ​តាម​តំបន់​រមណីយដ្ឋាន ភោជ​នីយដ្ឋាន​ដែល​ជា​កន្លែង​កម្សាន្ត​នានា នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មាន​ចំនួន​៨៣.០០០​នាក់​គឺ​កើន​១២,​១៦% បើ​ធៀប​នឹង​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​២០១៦ (​ឆ្នាំ​២០១៦​មាន​ប្រមាណ​៧៤.០០០​នាក់​) ។

ដោយ​ថ្ងៃ​ទី​២៧ ខែមករា មាន​ភ្ញៀវ​ប្រមាណ​១៦.០០០​នាក់​, ថ្ងៃ​ទី​២៨​ខែមករា ប្រមាណ​២៧.០០០​នាក់ និង​ថ្ងៃ​ទី​២៩ ខែមករា ប្រមាណ​៤០.០០០​នាក់ ដែល​តួលេខ​នេះ​អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មានការ​កើនឡើង​ជាង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្តបន្ទាប់ ដោយហេតុ​ថា រដូវ​នេះ​ជា​រដូវក្តៅ និង​ចំ​ពេល​ដែល​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ហើយ​ក៏​ជា​ជួន​ពេល​ដែល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​បាន​ឈាន​ចូល​មក​ដល់​ផង​ដែរ ដែល​បង្ក​លក្ខណៈ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បាន​រួម​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​មក​មុជទឹក​សមុទ្រ លេង​កម្សាន្ត តាម​ឆ្នេរសមុទ្រ និង​នៅ​តាម​តំបន់​រមណីយដ្ឋាន បែប​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​គឺ​បាន​ទទួលទាន​នូវ​រសជាតិ​ម្ហូបអាហារ​សមុទ្រ​ស្រស់​ៗ​ដែល​មានឱជារស​ឆ្ងាញ់ និង​មាន​តម្លៃ​សមរម្យ ។