កម្មវិធី​ថតរូប Selfie ល្បី​កំពុង​លួច​យក​ព័ត៌មាន​ពី​អ្នក​ប្រើ​ទូរស័ព្ទ


អ្នក​ប្រហែលជា​ឃើញ​វា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​រូបថត​មិត្ត​របស់​អ្នក ឱ្យ​ក្លាយទៅជា​តុក្កតា​ដ៏​ស្រស់​ស្អាត ។

កម្មវិធី​ថតរូប​របស់​ប្រទេស​ចិន ហៅ​ថា Meitu ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង មកនេះ បាន​ធ្វើ​ឲ្យ​រូប​មាន​ភាព​ស្រស់​ស្អាត ដោយ​ការ​បន្ថែម​ពណ៌ កែ​ភ្នែក​ឲ្យ​ធំ​ស្អាត និង​ធ្វើ​ឲ្យ​យើង​មើលទៅ​ដូច​មាន​អ្វី​ពាក់​លើ​ក្បាល​អីចឹង​ពេល​ថតរូប ។

ប៉ុន្តែ​ឥឡូវនេះ វា​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ដែល​គេ​រក​ឃើញ​ថា កម្មវិធី​នេះ​បាន​លួច​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ម្ចាស់​អ្នក​ប្រើ ដើម្បី​បម្រើ​គោលបំណង​ផ្សាយ​ពាណិជ្ជ​កម្ម ។

ប្រសិនបើ​អ្នក​ប្រើ iPhone កម្មវិធី​ខាងលើ នឹង​តាមដាន​ទីតាំង​ដែល​អ្នក​រស់នៅ ហើយ​ប្រមូល​យក​ព័ត៌មាន​ទាក់ទង​នឹង​ទូរស័ព្ទ​របស់​អ្នក រួម​ទាំង IP address ផង​ដែរ ហើយ​ចំពោះ​អ្នក​ប្រើប្រាស់ Android ក៏​ដូច​គ្នា​ដែរ ។ រាល់​ព័ត៌មាន​ទាំងឡាយ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ប្រទេស​ចិន ។

កម្មវិធី Meitu នេះ​ក៏​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ប្រើ​ដែរ ប៉ុន្តែ​មិន​បាន​ប្រាប់​ទាំងអស់​ទេ នៅ​ពេល​យើង​ដោ​ន​ឡូត​វាយ​កមក​ប្រើ ។

អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​និយាយ​ថា វិធី​នេះ​គ្មាន​អ្វី​ខុស​ពី​កម្មវិធី​ឯទៀត​ឡើយ ។ វា​ដូច​គ្នា​នឹង​គេហទំព័រ​ផ្សេង​ៗ​ដែល​មានការ​ផ្សាយពាណិជ្ជកម្ម​ដែរ ។

នៅ​ក្នុង​ករណី​នេះ អ្នក​បង្កើត​កម្មវិធី Meitu បាន​សរសេរ​កូដ​ក្នុង​កម្មវិធី ដែល​ធ្វើ​ឲ្យ​ពួក​ខាង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អាច​ដឹង​ថា នរណា​កំពុង​តែ​ប្រើ​វា ហើយ​កំពុង​មើល​អ្វី ។

អ្នកជំនាញ​ខាង​បច្ចេកវិទ្យា លោក Jonathan Zdziarski បាន​ប្រាប់​មក​ថា ៖ « អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ទាស់​ចិត្តនឹង​កម្មវិធី Meitu គឺ​ដោយសារ​តែ​មាន​បង្កប់​នូវ​ក្រុម​ពួក​អ្នក​ផ្សាយពាណិជ្ជកម្ម​ក្នុង​កម្មវិធី ដែល​ធ្វើ​ឲ្យ​អ្នក​បង្កើត​កម្មវិធី​អាច​រក​លុយ​បាន​តាម​រយៈ​នេះ​។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មួយ​ផ្នែក​នៃ​កម្មវិធី​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ប៉ះពាល់​ដល់​គ្រប់​កម្មវិធី​ទាំងអស់​ផង​ដែរ » ។

ទោះបីជា​ខាង​កម្មវិធី Meitu ប្រាប់​ថា ពួក​គេ​មិន​បាន​លក់​ព័ត៌មាន​ឲ្យ​ទៅ​អ្នក​ក្រៅ​ក៏​ដោយ ក៏​កម្មវិធី​ផ្សេង​ៗ​អាច​នឹង​លក់​ដែរ ។ យើង​អាច​ការពារ​ដោយ​ចូល​កែ​ក្នុង App Permissions នៅ​ក្នុង Settings សម្រាប់​ទូរស័ព្ទ Android និង​កែ​ក្នុង Privacy លើ​ទូរស័ព្ទ iPhone ។

ខាង​ក្រុមហ៊ុន​ប្រាប់​ថា កម្មវិធី Meitu បាន​ធ្វើការ​ជាមួយ​អ្នកជំនាញ​ក្នុង​ក្រុម និង​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ដើម្បី​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដោយ​មាន​សុវត្ថិភាព ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​គ្រោង​នឹង​យក Servers ចេញពី​ប្រទេស​ចិន​ទៀត​ផង ។

ពាណិជ្ជកម្ម​នៅ​លើ​ទូរស័ព្ទ (Ad Trackers) iPhone និង Android អាច​ធ្វើ​ឲ្យ​អ្នក​ប្រើ​មួយ​ចំនួន​ឈឺក្បាល​ដោយ​មិនដឹង​រឿង ។ ឧទាហរណ៍ វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​យើង​ធ្វើការ ទោះបីជា​យើង​មិន​ប្រើ​ក៏​ដោយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឆាប់​អស់​ថ្ម ។

វា​ពិតជា​ពិបាក​ក្នុង​ការ​មើល​ថា កម្មវិធី​ណា​មាន Ad Trackers ទាល់តែ​មាន​កូដ ទើប​អាច​ដឹង ប៉ុន្តែ Verify.ly អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សុវត្ថិភាព កូដ និង​វិធី​ដែល​កម្មវិធី​ភ្ជាប់​ជាមួយ​សេវា​ផ្សេង​ៗ​ទៀត ។ គោលបំណង​របស់​វា គឺ​ជួយ​ប្រជាជន​ឲ្យ​យល់​ពី​វិធី​ប្រមូល​ព័ត៌មាន និង​ការ​ប្រើប្រាស់​ព័ត៌មាន​បាន​មក​ពី​ទូរស័ព្ទ​ឲ្យ​កាន់តែ​ច្បាស់លាស់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ