ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​ដែក​ឆៅ​នៅ​ទូ​ទាំង​ពិភពលោក​បាន​កើនឡើង

7 ឆ្នាំ មុន

ផលិតកម្ម​ដែក​ឆៅ​សកល​បាន​កើនឡើង​០,៨%​នៅ​ឆ្នាំ​មុន ។ នេះ​បើ​តាម​ទិន្នន័យ​រោងចក្រ​បាន​បង្ហាញ​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​រោងចក្រ​ផលិត​ជា​ច្រើន​នៅ​ចិន ជា​ប្រទេស​ផលិត​កំពូល​បាន​ផលិត​លោហៈ​យ៉ាងច្រើន

ផលិតកម្ម​ដែក​ឆៅ​សកល​បាន​កើនឡើង​០,៨%​នៅ​ឆ្នាំ​មុន ។ នេះ​បើ​តាម​ទិន្នន័យ​រោងចក្រ​បាន​បង្ហាញ​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​រោងចក្រ​ផលិត​ជា​ច្រើន​នៅ​ចិន ជា​ប្រទេស​ផលិត​កំពូល​បាន​ផលិត​លោហៈ​យ៉ាងច្រើន​បន្ថែម​ទៀត ដើម្បី​បំពេញតម្រូវការ​ខ្ពស់​ជាង​មុន ទោះបីជា​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ទប់ស្កាត់​ការ​ផលិត​លើស​តម្រូវការ​ក្តី ។

ទិន្នផល​ដែក​ឆៅ​ជាស​កល​មាន​ចំនួន​១.៦២៩​លាន​តោន​នៅ​ឆ្នាំ​២០១៦ ធៀប​នឹង​១.៦១៥​លាន​តោន​នៅ​ឆ្នាំ​មុន ។ ទិន្នផល​ក្នុង​ប្រទេស​ចិន​កើនឡើង​១,២% ឬ​ស្មើនឹង​៨០៨​លាន​តោន​។ នេះ​បើ​តាម​សមាគម​ដែកថែប​ពិភពលោក ។ ប្រទេស​ចិន​តំណាង​ឱ្យ​ពាក់កណ្តាល​នៃ​ទិន្នផល​ដែកថែប​របស់​ពិភពលោក ។

កាលពី​ឆ្នាំ​មុន ប្រទេស​ចិន​បាន​កាត់​បន្ថយ​សមត្ថភាព​ផលិត​ដែកថែប​ចំនួន​៤៥​លាន​តោន ប៉ុន្តែ​ភាគច្រើន​វា​មាន​សភាព​យឺត ។ ដូច្នេះ ទិន្នផល​ដែកថែប​ក្នុង​ប្រទេស​នេះ​បាន​បន្ត​កើនឡើង ខណៈ​រោងចក្រ​មាន​បំណង​បង្កើន​តម្លៃ​ដែកថែប​៦០%​ប្រចាំឆ្នាំ ។ វា​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​ការ​ចរចា​របស់​រដ្ឋាភិបាល​លើ​ការ​កាត់​បន្ថយ​សមត្ថភាព​ក្នុង​ការ​ផលិត ។

ប្រទេស​ចិន​មាន​គម្រោង​បិទ​សមត្ថភាព​ផលិត​ដែក​ប្រចាំឆ្នាំ ចំនួន​១០០-១៥០​លាន​តោន​ពី​ឆ្នាំ​២០១៦-២០២០ ។ នៅ​ឆ្នាំ​នេះ ចិន​នឹង​លុប​បំបាត់​ការ​ផលិត​ដែកថែប​មានគុណ​ភាព​ទាប​ទាំងអស់​ដើម្បី​កាត់​បន្ថយ​ទិន្នផល​ប្រហែល​៤% ។

លោក Chris Houlden ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ CRU ថ្លែង​ថា ៖ « តម្លៃ​ដែកថែប​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​គ្រប់​ទីផ្សារ​ទាំងអស់​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ ។ តម្រូវការ​កាលពី​ឆ្នាំ​មុន​ក្នុង​ប្រទេស​ចិន គឺ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ » ។

WorldSteel  បាន​បង្ហាញ​ពី​ទិន្នផល​នៅ​ជប៉ុន ជា​ប្រទេស​ផលិត​ធំ​ជាងគេ​ទី​២​របស់​ពិភពលោក បាន​ធ្លាក់​ចុះ​ទិន្នផល​០,៣% ឬ​ស្មើនឹង​១០៥​លាន​តោន ខណៈ​ទិន្នផល​នៅ​ឥណ្ឌា ជា​ប្រទេស​ផលិត​ធំ​ទី​៣​របស់​ពិភពលោក កើនឡើង​៧,៤% ឬ​ស្មើនឹង​៩៦​លាន​តោន ។

តាម​ទិន្នន័យ​បង្ហាញ​ថា ទិន្នផល​នៅ​ក្នុង​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​២,៣% ហើយ​នៅ​តែ​ស្មើនឹង​អា​មេ​រិ​ក​ខាងជើង ៕