រន្ឋត់ណាស់ ! ខ្លាខាំហែកស៊ីបុរសម្នាក់កាលពីថ្ងៃម្សិលមិញ (មានវីដេអូ)
ប្រទេសចិន ៖ បុរសម្នាក់បានត្រូវសត្វខ្លាខាំហែកស៊ីយ៉ាងគួរឲ្យរន្ឋត់បំផុតនៅក្នុងសួនសត្វ Youngor Wildlife ក្នុងទីក្រុង Ningbo ស្ថិតនៅ
ប្រទេសចិន ៖ បុរសម្នាក់បានត្រូវសត្វខ្លាខាំហែកស៊ីយ៉ាងគួរឲ្យរន្ឋត់បំផុតនៅក្នុងសួនសត្វ Youngor Wildlife ក្នុងទីក្រុង Ningbo ស្ថិតនៅ
ប្រទេសចិន ៖ បុរសម្នាក់បានត្រូវសត្វខ្លាខាំហែកស៊ីយ៉ាងគួរឲ្យរន្ឋត់បំផុតនៅក្នុងសួនសត្វ Youngor Wildlife ក្នុងទីក្រុង Ningbo ស្ថិតនៅប្រមាណ២០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសៀងហៃប្រទេសចិន ។
បើតាមគេហទំព័ររបស់ចិនបានឲ្យដឹងថា បុរសរងគ្រោះពាក់អាវខ្មៅមិនស្គាល់អត្តសញ្ញាណ បានដើរចូលទៅក្នុងរបងដែលហ៊ុំព័ទ្ឋសួនសត្វខាងលើនេះ ហើយសត្វខ្លាពីរក្បាលបានដើរមកក្បែរ ហើយបុរសនោះបានស្រែកយ៉ាងតក់ស្លុតឲ្យគេជួយ ប៉ុន្តែភ្លាមៗសត្វខ្លាក៍បានហក់មកខាំពាំហែកស៊ីតែម្តង ។
គេមិនដឹងថា តើបុរសនោះមានបញ្ហាអ្វីទេបានជាដើរចូលក្នុងរបងហាមឃាត់ ខណៈប្រពន្ឋនិងកូនបុរសរងគ្រោះស្ថិតនៅក្នុងការដើរកម្សន្តក្នុងសួនសត្វនេះដែរ ។
ហេតុការណ៍សត្វវាយប្រហារខ្លាខាំស៊ីបុរសទេសចរកាលពីថ្ងៃទី២៩ មករា ២០១៧នេះ គឺជាលើកទី២ហើយ បន្ទាប់ពីករណីដូចគ្នានេះបានកើតឡើងកាលពី៦ខែមុន ៕
ចែករំលែកព័តមាននេះ