ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​កំពុង​រួមរ័ក​ជាមួយ​ប្រុស​យ៉ាង​រោលរាល កូនប្រុស​…

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ខណៈ​ឃើញ​ម្តាយបង្កើត​របស់​ខ្លួន​កំពុង​រួមរ័ក​ជាមួយ​ប្រុស​ផ្សេង​មិនមែន​ជា​ឪពុក​របស់​ខ្លួន ទប់​កំហឹង​មិន​បាន ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ …

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ខណៈ​ឃើញ​ម្តាយបង្កើត​របស់​ខ្លួន​កំពុង​រួមរ័ក​ជាមួយ​ប្រុស​ផ្សេង​មិនមែន​ជា​ឪពុក​របស់​ខ្លួន ទប់​កំហឹង​មិន​បាន ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​យក​ពូថៅ​ដើរ​ទៅ​​កាប់​បុរស​ម្នាក់​នោះ​១​ពូថៅ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៤ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ប៉ាន់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ចំណែក​ជនសង្ស័យ​ឈ្មោះ សយ ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រីឯ​ម្តាយ​របស់​ជនសង្ស័យ​ដែល​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ឯម ប៉ែន អាយុ​៤៦​ឆ្នាំ មាន​ប្តី​ឈ្មោះ ស៊ិ​ន​ថា អាយុ​៤៧​ឆ្នាំ មានកូន​៣​នាក់ ។ ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​អ្នក​រស់នៅ​ភូមិ​ផង​របង​ជាមួយ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា បុរស​វ័យ​ចំណាស់​រង​គ្រោះ និង​ស្ត្រី​ឈ្មោះ ឯម ប៉ែន នៅផ្ទះ​ទល់មុខ​គ្នា ហើយ​ប្តី​របស់​ស្ត្រី​រូប​នេះ​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​មិនសូវ​គ្រប់ទឹក​នោះ​ទេ ។ មុន​ពេល​កើតហេតុ ដោយសារ​តែ​កូនប្រុស​ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា បុរស​រង​គ្រោះ​ខាងលើ​តែងតែ​លួងលោម​ម្តាយ​របស់​ខ្លួន​ទៅ​លួច​បង្កាត់ភ្លើង​ស្នេហ៍​យ៉ាង​រោលរាល ធ្វើ​កូនប្រុស​រូប​នោះ​ខឹង និង​មាន​គំនុំ​យ៉ាង​ខ្លាំង ក៏​លួច​តាមដាន​ម្តាយ​របស់​ខ្លួន និង​ជន​រង​គ្រោះ ។ លុះ​នៅ​វេលា​កើតហេតុ​ខាងលើ បុរស​ជា​កូន​ដែល​ជា​ជនសង្ស័យ​បាន​ដើរ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ផ្ទះ​ម្តាយ ពេល​ទៅ​ដល់​ឃើញ​តែ​ឪពុក​មិនឃើញ​ម្តាយ​ឡើយ ដោយ​មានការ​សង្ស័យ​បុរស​ជា​កូន​បាន​ដើរទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​នៅ​ទល់មុខ​គ្នា ស្រាប់តែ​ឃើញ​ម្តាយ​និង​ជន​រង​គ្រោះ​កំពុង​រួមរ័ក​គ្នា​យ៉ាង​រោលរាល ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​កូន​ខឹង​យ៉ាង​ខ្លាំង​ក៏​ដើរទៅ​ផ្ទះ​យក​ពូថៅ​មក​កាប់​ជន​រង​គ្រោះ​១​ពូថៅ​ចំ​សៀតផ្កា​ខាងឆ្វេង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍ ៕