ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​ទីទ័ល​ក្រ​មាន​ជំងឺ​ប្រចាំ​កាយ ទទួល​អំណោយ​និង​ថវិកា​ពី​សប្បុរសជន​ជា​បន្តបន្ទាប់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ចេញផ្សាយ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា ដូន​ចាស់​មាន​ជំងឺ​ប្រចាំការ លើក​ម្រាម​ដប់​សុំ​ក្តី​មេត្តា​មុន​ពេល​ស្លា.ប់ រួច​មក​មាន​សប្បុរសជន​ជា​ច្រើន​បាន​ផ្ញើ​ …

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ចេញផ្សាយ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា ដូន​ចាស់​មាន​ជំងឺ​ប្រចាំការ លើក​ម្រាម​ដប់​សុំ​ក្តី​មេត្តា​មុន​ពេល​ស្លាប់ រួច​មក​មាន​សប្បុរសជន​ជា​ច្រើន​បាន​ផ្ញើ​ថវិកា​តាម​រយៈ​ភ្នាក់ងារ​«​កោះសន្តិភាព​»​ជូន​ដល់​លោកយាយ​ជា​បន្តបន្ទាប់ ដើម្បី​លោកយាយ​ទុក​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ និង​យក​ទៅ​ព្យាបាល​ជំងឺ ។

សប្បុរសជន​ដែល​បាន​ផ្តល់​អំណោយ​ដល់​ដូន​ចាស់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រួម​មាន ៖ ព្រះ​សុមេធ​វង្ស បណ្ឌិត​សុខ ប៊ុ​ន​ធឿ​ន ព្រះ​ចៅអធិការ​វត្ត​ន​ន្ទ​មុនី ជា​ព្រះ​វិន័យធរ អនុគណ​ខណ្ឌមានជ័យ និង​ជា​ប្រធាន​នាយកដ្ឋាន​ពុ​ទ្ឋិ​ក​ឧត្តម​សិក្សា នៃ​ក្រសួង​ធម្មការ និង​សាសនា ឧបត្ថម្ភ អង្ករ​៥០​គីឡូក្រាម​, មី​២​កេស​, ទឹកក្រូច​២​កេស ព្រមទាំង​បច្ច័យ​១៥​ម៉ឺន​រៀល​, លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ឧបត្ថម្ភ​ថវិកា​២០​ម៉ឺន​រៀល​, លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ឧបត្ថម្ភ​ថវិកា​២០​ម៉ឺន​រៀល​, លោក កង វ​ណ្ណា​រ៉ូ នាយក​រដ្ឋបាល​សាលាខេត្ត​ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​, លោក ទ្រី វ​ណ្ឌី ប្រធាន​រតនាគារ​ខេត្ត ឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​រៀល​, លោក ចឹក បូ​រិ​ន្ទ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​, លោក ឃុន ស៊ី​ម៉​ន មន្ត្រី​កាំកុងត្រូល ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​, លោក អ៊ុ​ក វិច្ឆិកា រស់នៅ​ត្រែង​ត្រ​យឹ​ង ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​, លោក​ចៅក្រម ម៉ែ​ន វណ្ណៈ អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​, លោក តូង ពុ​ទ្ឋា​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ឧបត្ថម្ភ​ថវិកា​៨​ម៉ឺន​រៀល​, លោក​ព្រះរាជអាជ្ញា​រង សឿ ឡង​ឌី ឧបត្ថម្ភ​ថវិកា ៨​ម៉ឺន​រៀល​, លោក​ស៊ឹ​ម រតនៈ រស់នៅ​ក្រុង​ច្បារមន ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល ។ ដោយឡែក​លោកស្រី ហុង ពៅពិសី ភរិយា​លោក វង្ស សន បាន​ឧបត្ថម្ភ​ដល់​លោកយាយ​មាន​ដូច​ជា​មី​ខ្លាឃ្មុំ​២​កេស​, ទឹកត្រី​២​យួរ​, ទឹកស៊ីអ៊ីវ​២​យួរ​, ទឹកដោះគោឆៅ​១​យួរ​, ស្ករស​១​គីឡូក្រាម​, ប៊ី​ចេ​ង​១​គីឡូក្រាម​, ខ្ទឹម​១​គីឡូក្រាម​, ម្រេច​កន្លះ​គីឡូក្រាម​, សាច់​គោ និង​សាច់​ជ្រូក​២​គីឡូក្រាម​, ត្រីប្រឡាក់​១​គីឡូក្រាម​, ត្រី​រស់​១​គីឡូក្រាម និង​ថវិកា ១០​ម៉ឺន​រៀល​, លោកស្រី វេ​ត ហស្ស​សី​ដា និង​ស្វាមី នៅ​ភ្នំពេញ​ឩ​ប​ត្ថ​ម្ភ​ថ្នាំពេទ្យ​មួយ​ចំនួន និង​ថវិកា​២០​ដុល្លារ​, យុវតី ត្រា សុ​ខេ​ធីតា សិស្សសាលា​សុវណ្ណ​ភូមិ ថវិកា​៤​ម៉ឺន​រៀល ។

នា​ឱកាស​ទទួល​អំណោយ​ពី​សប្បុរសជន លោកយាយ​ក៏​បាន​សំដែង​នូវ​ការ​ដឹងគុណ​ដល់​អស់លោក​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ថវិកា​ជូន​ដល់​លោកយាយ​ដើម្បី​យក​មក​ព្យាបាល​ជំងឺ ។ លោកយាយ​ក៏​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា​ក្រុម​គ្រួសារ​អស់លោក​សប្បុរស​ទាំងអស់ និង​សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ រកស៊ី​មានបាន ត្រជាក់ត្រជុំ កុំ​ឲ្យ​មាន​សត្រូវ​មក​យាយី​បៀតបៀន​បាន​ឡើយ ។

សូមបញ្ជាក់ថា លោកយាយ ខឹ​ម សុខ គឺជាដូនចាស់​ដែលទីទ័លក្រ ហើយមានជំងឺប្រចាំ សព្វ​ថ្ងៃនេះ​គាត់រ​ស់បាន​គឺ​ដោយសារ​កូនស្រី​មេម៉ាយ​ដើរ​ជីក​ក្តាម​យក​មក​លក់​ចិញ្ចឹម ព្រមទាំង​បាន​អ្នក​ជិតខាង​ហុច​បាយ​សម្ល​ព្រឹកល្ងាច​ទើប​អាច​មានជីវិត​ដល់​សព្វថ្ងៃ ៕