ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​មាន​ជំងឺ​ប្រចាំការ លើក​ម្រាម​ដប់​សុំ​ក្តី​មេត្តា​មុន​ពេល​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ស្ថិត​ក្នុង​វ័យចាស់​ជរា ព្រមទាំង​មាន​ជំងឺ​ប្រចាំកា​ផង លោកយាយ ខឹ​ម សុខ អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ …

ខេត្តកំពង់ស្ពឺ ៖ ស្ថិត​ក្នុង​វ័យចាស់​ជរា ព្រមទាំង​មាន​ជំងឺ​ប្រចាំកា​ផង លោកយាយ ខឹ​ម សុខ អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​លើកដៃ​សំពះ​អង្វរ​សុំ​ក្តី​មេត្តា​ពី​សប្បុរសជន មេត្តា​ជួយ​ដល់​រូប​គាត់​អាច​មាន​លទ្ធភាព​ព្យាបាល​ជំងឺ ព្រមទាំង​ហូប​ឆ្ងាញ់​មុន​ពេល​ស្លាប់​ផង ។

លោកយាយ ខឹ​ម សុខ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​គាត់រ​ស់បាន​គឺ​ដោយសារ​កូនស្រី​មេម៉ាយ​ដើរ​ជីក​ក្តាម​យក​មក​លក់​ចិញ្ចឹម ព្រមទាំង​បាន​អ្នក​ជិតខាង​ហុច​បាយ​សម្ល​ព្រឹកល្ងាច​ទើប​អាច​មានជីវិត​ដល់​សព្វថ្ងៃ ។ លោកយាយ​បន្ត​ថា អ្វី​ដែល​គាត់​បារម្ភ គឺ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ គឺ​រលាក​សួត ក្រពះ ពោះវៀន យូរ​ឆ្នាំ​មក​ហើយ មិន​មាន​ប្រាក់​ទៅ​ព្យាបាល​ឡើយ ហើយ​ការ​ហូប​ចុក​សព្វថ្ងៃ​មិន​ដែល​បាន​ស្គាល់​ថា អ្វី​ដែល​ឆ្ងាញ់​នោះ​ទេ ។ លោកយាយ​សូម​លើក​ម្រាម​ដប់​សំពះ​សុំ​ក្តី​មេត្តាករុណា​ពី​សំណាក់​សប្បុរសជន​ដែល​មានចិត្ត​ធម៌​សប្បុរស សូម​មេត្តា​ជួយ​ជ្រោមជ្រែង​ផ្តល់​ការ​ព្យាបាល​ដល់​រូប​គាត់​ផង គ្រាន់​បាន​រស់នៅ​ឃើញ​មុខ​ចៅ​ៗ​បាន​យូរ​ជាង​នេះ ។

ជា​ចុង​ក្រោយ​លោកយាយ​សូម​លើ​កម្រាប​ដប់​សំពះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ផ្តល់​ក្តី​មេត្តា​ដល់​រូប​លោកយាយ មានឱកាស​បាន​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​បានជា​សះស្បើយ​ផង ។

លោក​អ៊ឹម អ៊ី​ម មេ​ភូមិ​ត្រពាំង​ឈូក បាន​ឲ្យ​ដឹង​ថា គ្រួសារ​លោកយាយ ខឹ​ម សុខ ពិតជា​គ្រួសារ​ដែល​មាន​កម្រិតជីវភាព​ក្រីក្រ​ប្រាកដ​មែន សព្វថ្ងៃ​គាត់រ​ស់បាន​អាស្រ័យ​ដោយ​អ្នក​ជិតខាង​ហុច​បាយ​សម្ល​ម្នាក់​១​ចាន​ព្រឹកល្ងាច ឯ​កូនស្រី​មេម៉ាយ​ដើរ​ស៊ីឈ្នួល​លាងចាន​តាម​រោង​បុណ្យ រោងការ បាន​ប្រាក់​បន្តិចបន្តួច​យក​មក​ផ្គត់ផ្គង់​ជីវភាព ក្រៅពី​នោះ​បាន​នាំ​កូន​ដើរ​រក​ជីក​ក្តាម​យក​មក​ស្ងោ​ហូប​ប៉ុណ្ណោះ ៕