ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Sarawak United របស់​កីឡាករ​កុក បូ​រី​ស ជំពាក់​ប្រាក់​ឈ្នួល​កីឡាករ​៤​ខែ ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​គ្មាន​លុយ​បង់​ផ្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា ក្លិប Sarawak United ស្ថិត

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា ក្លិប Sarawak United ស្ថិត
ក្នុង​​លី​គ​​កំពូល​ម៉ា​ឡេ​ស៊ី​ កំពុង​ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ដោយ​ជំពាក់​ប្រាក់​ឈ្នួល​កីឡាករ​ដល់​ទៅ​៤​ខែ
មក​ហើយ ធ្វើ​ឱ្យ​កីឡាករ​ខ្លះ​គ្មាន​លុយ​បង់ការ​ចំណាយ​ផ្សេង​ៗ​ជា​ពិសេស​បង់ថ្លៃ​ផ្ទះ​ជួល ក្នុង​នោះ​ក៏​មាន​ខ្សែការពារ​ជម្រើសជាតិ​កម្ពុជា​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន កុក បូ​រី​ស ក៏​ទទួល​រង​គ្រោះ​រឿង​ក្លិប​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​ផង​ដែរ ។ ជាក់ស្ដែង កាល​ខែកក្កដា កន្លង​ទៅ FIFA បាន​ពិន័យ​ក្លិប​មួយ​នេះ​មិន​ឲ្យ​ដោះ​ដូរ​កីឡាករ​ពេល​ទីផ្សារ​ដោះ​ដូរ​បើក​ឱ្យ​ដំណើរការ​ទៀត​ផង​។

ជុំវិញ​សេចក្ដីរាយការណ៍​ខាងលើ​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២ ខ្សែការពារ កុក បូ​រី​ស បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖«​ខ្ញុំ​សុំ​ទោស​ដែល​ខ្ញុំ​មិន​បាន​ផ្តល់​ដំណឹង​ណាមួយ​ដល់​គ្រប់​គ្នា​អំពីខ្ញុំ​! វា​ជា​រឿង​ផ្លូវការ​ដែលក្លិប Sarawak មិន​បាន​បើក​ប្រាក់ខែ​ដល់​កីឡាករ និង​បុគ្គលិក​ទាំងអស់​រយៈពេល​៤​ខែ​មក​ហើយ​។ ទោះជា​យ៉ាងណា កីឡាករ​នៅ​តែ​រក្សា​អាកប្បកិរិយាប្រកបដោយ​វិជ្ជាជីវ​:​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ទាំងអស់​» ។​

កុក បូ​រី​ស បន្ត​ទៀត​ថា​៖«​សម្រាប់​គ្រប់​គ្នា​គឺ​ពិបាក​ណាស់ គ្មាន​លុយ​បង់​ផ្ទះ​, ថ្លៃ​អាហារ​, បារម្ភ​អំពី​គ្រួសារ​។ គ្រប់​គ្នា​រង​ទុក្ខ​ច្រើន ប៉ុន្តែ​ពួក​យើង​មិន​ដែល​និយាយ​តាម​បណ្តាញ​សង្គម​ឡើយ ព្រោះ​យើង​ស្រឡាញ់ Sarawak United និង​អ្នកគាំទ្រ​ទាំងអស់​។ យើង​មិន​បន្ទោស​ក្លិប​ឡើយ​»​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កុក បូ​រី​ស បាន​ចាកចេញពី​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ទៅ​កាន់​ក្លិប Sarawak United FC សមាជិក​លី​គ​កំពូល​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី Malaysia Super League ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ចំនួន​១​រដូវ​កាល ខណៈ​រូបគេ​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ​២០២២ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ