ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សាកល​កម្ពុជា​ត្រៀម​បើក​ការ​ប្រកួត​ឡើង​វិញ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ប្រកាស​ត្រៀម​បើក​ការ​ប្រកួត​ប្រដាល់​សាកល​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ប្រកាស​ត្រៀម​បើក​ការ​ប្រកួត​ប្រដាល់​សាកល​អាជីព​ULTIMATE PRO BOXING 2022​ឡើង​វិញ​នា​ដើមខែ​តុលា ខាង​មុខ​នេះ ដើម្បី​ពង្រឹងសមត្ថ​ភាព​អត្ត​ព​លិ​ក​របស់​ខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​កាលពី​ថ្ងៃ​ទី​២៣ សីហា​។

សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ជា​លក្ខណៈ​អាជីព​នៅ​ក្នុង​ឆ្នាំ​២០២២​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នៅ​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ខណ្ឌឫស្សីកែវ តែ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។ ប៉ុន្តែ​ក្រោយ​ពី​ជំងឺកូ​វី​ដ​-១៩​​មាន​ភាព​ធូរស្រាល​ឡើង​វិញ សហព័ន្ធ​ក៏​បាន​ប្រកាស​ឱ្យ​មានការ​ប្រកួត​ឡើង​វិញ តែ​លើក​នេះ​គឺ​ធ្វើ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ និង​បាន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ដោយ​សេរី​មិន​មានការ​លក់​សំបុត្រ​នោះ​ទេ​។

លោក​ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាប្រដាល់​សាកល​ULTIMETE PRO BOXING 2022​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ដើមខែ​តុលា​ខាង​មុខ​នេះ ត្រូវធ្វើ​ឡើង​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​ឱ្យ​កាន់តែ​ទទួល​បាន​នូវ​បទ​ពិសោធន៍ បច្ចេកទេស និង​កាយសម្បទា​រឹង​មាំ ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឱ្យ​ទទួល​បាន​ជោគជ័យ ។

ទន្ទឹម​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ក៏​បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​សាកល អាច​ចូលរួម​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

កុំ​ភ្លេច​ចូលរួម​ទស្សនា​និង​គាំទ្រ​ដោយ​សប្បាយ​រីករាយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ