ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹកបន្លែ​មិនស្រួលខ្លួន រកគេ​ឯង​ឱ្យ​​ជួយ ​មិន​បាន​ប៉ុន្មាននាទីផង ផ្អើល​​យ៉ាងរន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់បាន​ខ្យល់គ រហូត​បែកពពុះមាត់​ស្លា.ប់​បាត់បង់​ជីវិត​នៅ​លើ​រ៉ឺ​ម៉កម៉ូតូ​​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់បាន​ខ្យល់គ រហូត​បែកពពុះមាត់​ស្លា.ប់​បាត់បង់​ជីវិត​នៅ​លើ​រ៉ឺ​ម៉កម៉ូតូ​​របស់​ខ្លួនឯង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង​​កាលពី​​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​បុរស​រង​គ្រោះ​ឈ្មោះ នឿ​ន ផ​ល្លី អាយុ​៣៧​ឆ្នាំ មុខរបរដឹកបន្លែ មានស្រុក​កំណើត​នៅ​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​​ខាងលើ​ បុរស​រងគ្រោះ​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ​ទៅ​ឈប់​នៅ​ចំណុច​កើតហេតុ ហើយ​បាន​ចុះ​ពី​ម៉ូតូ​ដោះ​អាវ​ចេញ​ដោយ​សភាព​ធី​ង​ធោ​ង និ​ង​រក​គេឯង​អោយ​ជួយ​រូបគេ ដោយសារ​​រូប​គេ​មិន​ស្រួលខ្លួន ។ ភ្លាម​ៗ​នោះ បុរស​ជា​អ្នក​លាង​ម៉ូតូ​ម្នាក់ ក៏​ជួយ​យក​ប្រេងកូឡា​អោយ​១​ដប ហើយ​បុរស​រង​គ្រោះ​ក៏​បាន​យក​លាប​រឹត រួច​ហើយ​ឡើង​ទៅ​សំងំ​លើ​សណ្តោង​រ៉ឺ​ម៉ក​ខាងក្រោយ ។

តាម​ប្រភព​ដដែលបានបន្ត​ថា លុះ​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​ស្រាប់តែ​ជន​រង​គ្រោះ​បែកពពុះមាត់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​​ប្រជា​ពលរដ្ឋ​ក្បែរ​នោះ នឹង​ក្រុម​អាជ្ញាធរ​ជួយ​ទូរស័ព្ទ​ទាក់ទង​ទៅ​កាន់​រថយន្ត​សា​ម៉ុ​យ ​ដើម្បី​ចុះ​ទៅ​ទទួលយក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ ។ ប៉ុន្តែ​ជា​អកុសល នៅ​ពេល​ដែល​រថយន្ត​សា​ម៉ុ​យ​ទៅ​ដល់ ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​បាត់​ទៅ​ហើយ ខ​ណៈដែល​បុរស​រង​គ្រោះ​មាន​អាកា​រៈធ្ងន់ធ្ងរ​តាំង​​ពី​រយៈពេល​​មុន​១​ម៉ោង ដែល​រថយន្ត​សា​ម៉ុ​យ​ទៅ​ដល់ ។

​តាម​ប្រភព​ដដែលបាន​បន្តទៀត​ថា ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ទៅ​ដល់​ចំណុច​កើតហេតុ និ​ង​បាន​ត្រឹម​អង្គុយស្រែក​​ទ្រហោ​​យំ​ឱប​ស.ព​បុរស​ជា​ប្តី​​នៅ​លើ​ម៉ូតូ​រ៉ឺ​ម៉ក គួរ​អោ​យស​ង្វែ​គ​បំផុត។

តាម​ការ​អោយ​ដឹង​​ពី​ស្ត្រី​ជា​ប្រពន្ធ គឺ​ប្តី​របស់​គាត់​មាន​អាកា​រ​ខ្យល់ចាប់​ មិន​ស្រួលខ្លួន​២​ទៅ​៣​ថ្ងៃ​ហើយ ​ចំណែក​​ប្រពន្ធ​ក៏​ហាម​មិន​អោយទៅ​ណា​មក​ណា​ដែរ ​ដោយ​ប្រាប់ប្តី​​សម្រាក​អោយ​ច្រើន​នៅផ្ទះ ជៀសវាង​មាន​​រឿង​អ្វី​កើតឡើង​មិនល្អលើ​រូប​​ប្តី​ ងាយស្រួល​ជួយ​គ្នា លុះ​ដល់​វេលា​​ម៉ោងកើតហេតុ​ខាងលើ បុរស​ជា​ប្តី​ក៏​ចេញ​ទៅ​ក្រៅ ហើយ​ត្រូវ​ខ្យល់គស្លា.ប់​បែប​នេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់ទី​តាំង​ខាងលើ ដើម្បី​សាកសួរ​នាំ​ព័ត៌មាន ។ ផ្អែក​តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ និង​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ គឺជា​ករណី​ខ្យល់គ ស្លា.ប់​ដោយ​ខ្លួនឯង​។ ក្នុង​នោះ​ដែរ ស្ត្រី​ជា​ប្រពន្ធ​ក៏​ចូលរួម​ធ្វើ​លិខិតធានា​អះអាង​ជាមួយ​សមត្ថកិច្ច​ផង​ដែរ​ជុំវិញ​ការ​ស្លា.ប់​របស់​ប្តី ហើយ​សមត្ថកិច្ច​ក៏​សម្រេច​ប្រគល់​ស.ព​ជន​រង​គ្រោះ​អោយទៅ​ស្ត្រី​ជា​ប្រពន្ធ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ