ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សរសើរ ទឹកចិត្ត​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌដូនពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ច្រាំង​ទន្លេ​ក្បែរ​កំពង់ចម្លង​ …

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ច្រាំង​ទន្លេ​ក្បែរ​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ជួល​ទូក​អូស​សព​បុរស​ម្នាក់​ពី​កណ្តាលទន្លេ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួរមាស ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​សាកសព​បុរស​ម្នាក់​ដែល​មាន​សភាព​ហើម និង​ក្លិនស្អុយ​ទៅ​ហើយ កំពុង​តែ​អណ្តែត​លើ​ផ្ទៃ​ទឹក​ទៅ​ជាប់​មង​អ្នកនេសាទ​នៅ​កណ្តាលទន្លេ​តាំងពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញ មិន​មាន​អ្នក​ណា​ម្នាក់​អើពើ​នោះ លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​ក្នុង​មូលដ្ឋាន​ជួល​ទូក​អូស​យក​មក​ដាក់​លើ​មាត់ច្រាំង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​បន្ត​ទៀត​ថា សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នេះ មាន​ពាក់​អាវដៃវែង ពណ៌​ខ្មៅ ស្លៀកខោ​គគីរ ជើងវែង បាន​អណ្តែត​មក​ជាប់​មង​ប្រជា​នេសាទ​នៅ​លើ​ដែនទឹក​ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល​នោះ និង​មិន​ស្ថិត​នៅ​ក្នុង​អាណាចក្រ​របស់​ខណ្ឌដូនពេញ ឬ​ខណ្ឌចំការមន​ឡើយ ។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​អូស​សាកសព​យក​មក​ទុក​លើ​ច្រាំង​ទន្លេ​រួច ក៏​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ឃើញ​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក ហើយ​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​វត្ត​សំបួរមាស ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ជា​បន្ត​ទៅ​ទៀត ៕