ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ឡើង​ផ្អើល​ពេញ​ភូមិ ពេល​ដឹង​បែប​នេះ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ម្នាក់​ៗ​នាំ​គ្នា​ភ័យ និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គ្រប់​គ្នា ខណៈ​កាលពី​ថ្ងៃ​ទី​២៤ ខែមករា …

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ម្នាក់​ៗ​នាំ​គ្នា​ភ័យ និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គ្រប់​គ្នា ខណៈ​កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ មាន​គេ​ប្រទះ​ឃើញ​គ្រាប់បែក​គីមី​១​គ្រាប់​ដែល​គេ​កប់​ទុក​ចោល​នៅ​ចន្លោះ​វត្ត​គគីរ និង​សាលា​បឋម​សិក្សា​គគីរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​ស៊ី​ម៉ាក់​បាន​រក​ឃើញ​គ្រាប់​ណា​ប៉ា​ល់​១​គ្រាប់​នៅ​ចំណុច​ចន្លោះ​វត្ត​គគីរ និង​សាលា​បឋម​សិក្សា​គគីរ សិ្ថ​ត​ក្នុងភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ជា​គ្រាប់បែក​គីមី ប្រភេទ chloroben zalmalononitrile (CS) មាន​ចំណុះ​ប្រមាណ​ជាង​២០០​គីឡូក្រាម​ក្នុង​១​គ្រាប់ ដែល​ត្រូវ​បាន​គេ​កប់​ចោល​ក្បែរ​សាលាឆាន់​ក្នុង​វត្ត​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​១៩៧០ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​សម​យ័​សង្គ្រាម​ទស្ស​វត្ស​៧០ ទាហាន​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ពីលើ​យន្តហោះ​ចុះ​មក​ដី​ចំនួន​៤​គ្រាប់​ចំ​សាលាឆាន់​បណ្តាល​ឲ្យ​ផ្ទុះ​ចំនួន​២​គ្រាប់ និង​មិន​ទាន់​ផ្ទុះ​សល់​រហូត​ដល់​សព្វ​ថ្ងៃនេះ​ចំនួន​២​គ្រាប់ ។

បើ​យោង​តាម​មន្ត្រី​ស៊ី​ម៉ាក់​និយាយ​ថា បច្ចុប្បន្ន​គ្រាប់​ទាំង​២​គ្រាប់​នៅ​ក្នុង​ទីធ្លា​សាលា មាន​សិស្សានុសិស្ស​យ៉ាងច្រើន ហើយ​ក្នុង​មូលដ្ឋាន​ក៏​មាន​ប្រជា​ពល​រស់នៅ​ជុំវិញ​ច្រើន​ដែរ ព្រមទាំង​ជាទី​អារាម​ផង​ដែរ ដូចនេះ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ត្រូវ​ជន្លៀស​ប្រជាពលរដ្ឋ​ចេញ​មួយ​រយៈពេល​ខ្លី​ដើម្បី​ធ្វើការ ។ ក្រោយ​ពី​ស្រាវជ្រាវ​ច្បាស់លាស់ និង​កំណត់​លក្ខណៈ​បច្ចេកទេស ព្រមទាំង​វាយតម្លៃ​កម្រិត​ហា​និ​ភ​យ័​រួច ស៊ី​ម៉ាក់​នឹង​ចាប់ផ្តើម​ប្រ​តិ​ប​តិ្ត​ការ​ឆាប់​ៗ​ខាង​មុខ​នេះ ៕