ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ចាប់​មក​វាស់កម្ពស់ ក្រោយ​ខម​មិន​ថា «​ចាប់​ម៉េច​អស់ បើ​អ្នកលក់​កូនចៅ​អ្នក​ចាប់​ហ្នឹង​»

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ហៅ​មក​ណែនាំ និង​ធ្វើ​កិច្ចសន្យា រួច​វាស់កំពស់ ក្រោយ​ពី​បុរស​រូប​នេះ​បាន​ចូល​ខម​មិន​ថា «​ចាប់​ម៉េច​អស់ បើ​អ្នកលក់

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ហៅ​មក​ណែនាំ និង​ធ្វើ​កិច្ចសន្យា រួច​វាស់កំពស់ ក្រោយ​ពី​បុរស​រូប​នេះ​បាន​ចូល​ខម​មិន​ថា «​ចាប់​ម៉េច​អស់ បើ​អ្នកលក់​គ្រឿង​ញៀ​.​ន​កូនចៅ​អ្នក​ចាប់​ហ្នឹងឯង​» ហេតុការណ៍​ចាប់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា បុរស​ដែល​ត្រូវ​បាន​ហៅ​មក​ណែនាំ​ធ្វើ​កិច្ចសន្យា​ខាងលើ​នេះ​មានឈ្មោះ សៀង ធួន ហៅ​ធន់ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

លោក​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ កម្លាំង​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តបន្ទាយមានជ័យ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៥​នាក់ និង​អាវុធ​ខ្លី​១​ដើម រួម​ទាំង​វត្ថុ​តាង​គ្រឿង​ញៀ​.​ន ដែល​បាន​ចោទប្រកាន់​ពី​បទ​ជួញ និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​ពី​បទ​ជួញដូរ និង​ចែកចាយ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ហើយ​ក៏​ត្រូវ​បាន​អ្នក​សារព័ត៌មាន និង​បណ្តាញ​សង្គម​បាន​ចេញផ្សាយ​ពី​ស្នាដៃ​កម្លាំង​ជំនាញ​ដែល​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន ស្រាប់តែ​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tung Haiheng បាន​ចូល​ទៅ​ខម​មិន​ថា «​ចាប់​អ្នកលក់​អោយ​អស់​មើល​» ហើយ​ពេល​នោះ​ក៏​មាន​អាក់​ខោ​ន​ឈ្មោះ សៀង ធួន ហៅ​ធន់ បាន​ចូល​ទៅ​ខម​មិន​បន្ត​ថា «​ចាប់​ម៉េច​អស់ បើ​អ្នកលក់​កូនចៅ​អ្នក​ចាប់​ហ្នឹងឯង​»​។

ក្រោយ​ពេល​ខម​មិន​ប៉ះពាល់​កិត្តិយស​កងកម្លាំង ដែល​ខិតខំ​ធ្វើការ​បង្ក្រាប​បទល្មើស ដើម្បី​បម្រើ​សង្គម និង​ប្រជាពលរដ្ឋ ទើប​កម្លាំង​ជំនាញ​ស្រាវជ្រាវ និង​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​ណែនាំ​អោយ​បញ្ឈប់ និង​សុំ​ទោស​ជា​សាធារណៈ ហើយ​ក៏​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ