ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​លួច​មើល​​​នារី​2នាក់​​ក្នុង​ទូរ​ថភ្លើង ស្រាប់តែភ្ញាក់​​ឱ្យ​​​ព្រើត​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នារី​២នាក់​​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​យ៉ាង​សកម្ម​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​​ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន ​ពេល​ដែល​ពួក​គេ​កំពុង​តែ​នាំ​គ្នា​ធ្វើ​សកម្មភាព​ថ្លឹង និង​ច្រក​រំលែក​គ្រឿងញៀ.ន​ជា​កញ្ចប់​ ដើម្បី​ធ្វើការ​ចែក​ចាយ​​នៅ​លើ​ទូរថភ្លើង​ចាស់​ៗ​​មួយ​​កន្លែង ដោយ​ធ្វើការ​ដកហូត​បាន​គ្រឿងញៀ.ន​ចំនួន២​កញ្ចប់​ធំ ​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។

រាជធានី​ភ្នំពេញ​ ៖ នារី​២នាក់​​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​​ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ចាប់​ឃាត់ខ្លួន ​ពេល​ដែល​ពួក​គេ​កំពុង​តែ​នាំ​គ្នា​ធ្វើ​សកម្មភាព​ថ្លឹង និង​ច្រក​រំលែក​គ្រឿងញៀន​ជា​កញ្ចប់​ ដើម្បី​ធ្វើការ​ចែក​ចាយ​​នៅ​លើ​ទូរថភ្លើង​ចាស់​ៗ​​មួយ​​កន្លែង ដោយ​ធ្វើការ​ដកហូត​បាន​គ្រឿងញៀន​ចំនួន២​កញ្ចប់​ធំ ​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។

ប្រតិបត្តិការ​​​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ​មករា ​នៅ​លើ​ទូរថភ្លើង​មួយ​​ក្នុងភូមិ​២ សង្កាត​ស្រះ​ចក ខណ្ឌដូនពេញ​។

លោក​អនុសេនីយ៍ឯក កាន់ វណ្ណៈ នាយក​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​​បាន​ប្រាប់​ឱ្យ​ដឹង​​ថា នារី​វ័យក្មេង​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​ទាំង​ពីរ​នាក់​ ដែល​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះម៉េ​ត ស្រី​ពៅ អាយុ១៨​ឆ្នាំ ​មានទីលំនៅ​មិន​ពិតប្រាកដ ​​២-​ឈ្មោះ​ចាន់ សោភា អាយុ​១៦​ឆ្នាំ​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រថភ្លើងភូមិ​៣ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ ​

មុន​ពេល​កើតហេតុ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នាំ​គ្នា​ធ្វើការ​ល្បាត​ជា​ធម្មតា​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ដើម្បី​ទប់ស្កាត់ និង​បង្ការ​បទ​ល្មើស​​ផ្សេង​​ដូច​សព្វមួយដង​​ ​។​ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​នារី​វ័យក្មេង​ទាំង​ពីរ​នាក់​នៅ​ខាងក្នុង​ទូរថភ្លើង​ចាស់​មួយ​កន្លែង ​ដែល​គេ​ទុក​ចោល​នោះ ដោយ​មានការ​សង្ស័យ​កម្លាំង​របស់​លោក​ក៏​ធ្វើការ​ឆ្មក់​ចូល​ទៅ​ខាងក្នុង​ ខណៈ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​តែ​នាំ​គ្នា​ថ្លឹង និង​ច្រក​ដាក់​ថង់​តូច​ៗ ដើម្បី​ទុក​ធ្វើ​ចែកចាយ​នោះ​។ ​

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​ កម្លាំង​លោក​បាន​ធ្វើការ​ដកហូត​បាន​គ្រឿងញៀន​ចំនួន២​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ចំនួន២គ្រឿង ឧបករណ៍​សំរាប់​ប្រើប្រាស់​ចំនួន២​កំ​ប្លេ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។ ​ប្រតិបត្តិ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ គឺ​កម្លា​ង​របស់​លោក​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​នូវ​បទបញ្ជា​ដោយ​ផ្ទាល់​អំពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជ ធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​បង្ការ​បទល្មើស​ផ្សេង​ៗ​អោយ​បានជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​នេះ​តែ​ម្តង​។