ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានខ្មែរទទួលមរណភាពនៅអាមេរិក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ នា​សម័យ​លន់ ណុ​ល ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ​នាទី​ក្រុង…

រាជធានី​ភ្នំពេញ​៖ លោក​ព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ នា​សម័យ​លន់ ណុ​ល ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៨៥​ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ​នាទី​ក្រុង ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉េ សហរដ្ឋអាមេរិក នៅ​វ​លា​ម៉ោង​៣​ជិត​ភ្លឺ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ ត្រូវ​និង​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ ម៉ោង​នៅ​ប្រទេស​កម្ពុជា ដោយ​រោគាពាធ​។ នេះ​បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​ភរិយា និង​សាច់ញាតិ​លោក​ព្រឹទ្ធាចារ្យ ឆាំង សុង នៅ​លើ​បណ្តាញ​សង្គម​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក៏​មាន​ញាតិ​មិត្ត​បងប្អូន​ជា​ច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក​ព្រឹទ្ធាចារ្យ ឆាំង សុង ទៅ​កាន់​ទី​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។

ក្នុង​នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កញា​រី​ទ្ធ ក៏​បាន​បង្ហោះ​សារ​ចូលរួម​មរណទុក្ខ​ចំពោះ​មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ ឆាំង សុង ផង​ដែរ​ ។

ឯកឧត្តម ខៀវ កញា​រី​ទ្ធ បាន​សរសេរ​សំ​ណេ​រ​ចូលរួម​មរណទុក្ខ​ថា «​សូម​បង​ទៅ​កាន់​សុគតិភព ! យើង​នៅ​តែ​ចង​ចាំ​បង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ