ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រប់​ខួប​៤​​ឆ្នាំ របស់​សមាគម​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​យុវជន​សម្ដេច​​តេ​ជោ (TYDA)

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ចុងឆ្នាំ២០១២ រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​៤​ឆ្នាំ​មក​ហើយ និង​បាន​ចុះ​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដោយ​​មិន​ប្រកាន់​និន្នាការ​នយោបាយ ​សរុប​ជិត​២០​ម៉ឺន​នាក់ ព្រមទាំង​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ទៀត​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី​២១ មក​រា កន្លងមក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ក៏​បាន​រៀបចំ​ពិធី​គម្រប់​ខួប​៤​​ឆ្នាំ និង​មានការ​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយស សមាជិក សមាជិកា​ សមាគម​ប្រមាណ​៤​ពាន់​នាក់​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ី​ផា​ន់​ណា ​ប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​បានឱ្យ​​ដឹង​ថា សមាគម​នេះ​បង្កើត​ឡើង ​ដើម្បី​ចុះ​ពិនិត្យ​​ និង​ព្យាបាល​ជំងឺ​ផ្សេង​ៗជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​មូលដ្ឋាន ក្នុង​គោលបំណង​ចូលរួម​ចំណែក​​ជាមួយ​ស្ថាប័ន​ជាតិ ជា​ពិសេសក្រសួងសុខាភិបាល ដើម្បីឱ្យ​​ផ្ដល់​សុខភាព​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ និង​មិន​ប្រកាន់​ជាតិ​សាសន៍ ពណ៌​សម្បូរ ឬ​និន្នាការ​នយោបាយ​ឡើយ ។

ម្យ៉ាងទៀត​ សមាគម​នេះ បង្កើត​ឡើង​ ក៏​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​សកម្មភាព​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រដល់ទី​កន្លែង ជា​ពិសេស​ តាម​ទី​ជនបទ​ដាច់​ស្រយាល​នានា ។

លោក​បន្ត​ថា លទ្ធផល​ក្នុង​រយៈពេល​៤​ឆ្នាំ សមាគម​បាន​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​បានជា​ច្រើន​ជាក់ស្ដែងក្នុង​ឆ្នាំ២០១៣ សមាគម​បាន​ចុះ​ពិនិត្យ​និង​ជំងឺ​ជូន​ប្រជា​ល​រដ្ឋ​ចំនួន៦៦.៧៧៣​នា​ក៉​ឆ្នាំ ២០១៤ បាន​ចំនួន ២០.២៦៤​នាក់ ឆ្នាំ ២០១៥​បាន​ចំនួន ៣៦.៨៨៩​នាក់ និង​ឆ្នាំ ២០១៦​កន្លង​ទៅ​ថ្មី​នេះ សមាគម​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បាន​ចំនួន ៥១.០៥៨​នាក់ សរុប​ទាំងអស់​ចំនួន​១៧៣.៨២៦​នាក់​រយៈពេល​៤​ឆ្នាំ ។