ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ពិនិត្យ​មើល​ទីតាំង​សាងសង់​អគារ​រដ្ឋបាល​ក្រុង​​បូកគោ

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ ឯក​ឧត្ត​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត ​រួម​ដំណើរ​ឯកឧត្តម​ប្រាក់​ សំ​អឿ​ន ​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ ​និងលោកស្រី​ងឹ​ន ​ផលរ​ត្ន័​…

ខេត្តកំពត​ ៖ ឯក​ឧត្ត​ម៉ៅ​ ធនិន ​អភិបាល​ខេត្តកំពត ​រួម​ដំណើរ​ឯកឧត្តម​ប្រាក់​ សំ​អឿ​ន ​អគ្គនាយក
​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ ​និងលោកស្រី​ងឹ​ន ​ផលរ​ត្ន័​ អភិបាលក្រុង​បូកគោ​ ក្នុង​នោះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​តំណាង​ក្រុមហ៊ុន​សុខា​អូរ​តែ​ល​ផង​ដែរ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​សីហា​ ​ចុះពិនិត្យ​មើល​ទីតាំង​សាងសង់​អគារ​រដ្ឋបាល​ក្រុង​​បូកគោ នៅលើ​ភ្នំ​បូកគោ​។​

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​ចាន់​ថា​ អភិបាលរង​ខេត្តកំពត ​រួម​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​បាន​និយាយ​អោយ​ដឹង​ថា ​អាជ្ញាធរ​ខេត្តកំពត​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋ​បាល​ក្រុង​បូកគោ​។​

លោក​ចាន់​ ថា​ អភិបាលរង​ខេត្តកំពត​បាន​​ប្រាប់​​ថា​ ការ​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​នេះ ​ជួរ​មុខ​​គឺ​នៅ​ហួស​ផ្លូវ​រថភ្លើង​ត្រង់​ចំណុច​ផ្លូវ​ឡើង​ទៅ​កាន់​ឧ​ទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ ងាយស្រួល​រដ្ឋ​បាល​បំពេញការងារ​ ជាមួយ​និង​ប្រជាពលរដ្ឋ​ ។

ទោះជា​បែប​ណា​ គម្រោង​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​នោះ​ ពុំ​ទាន់​ដឹង​ថា ​កំពស់​ប៉ុន្មាន​ជាន់​នោះ​ទេ​ គ្រាន់​តែ​ចុះ​សិក្សា​តែ​ប៉ុណ្ណោះ​ ខណៈ​ពេល​រដ្ឋបាល​សាលាក្រុង​បូកគោ​ កំពុងជួល​អគារ​គេ​ធ្វើការ​ជា​បណ្ដោះអាសន្ន​សិន​។

ព័ត៌មានកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ